ឆ្មាំអ៊ីរ៉ង់ និយាយថានឹងកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកប្រសិនបើមេដឹកនាំបន្ថែមទៀតត្រូវបានសម្លាប់

2026/04/01 04:34:07 pm        203

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ថា ពួកគេនឹងកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Apple, Google និង Meta ប្រសិនបើមេដឹកនាំអ៊ីរ៉ង់បន្ថែមទៀតត្រូវបានសម្លាប់នៅក្នុង «ការធ្វើឃាតដែលត្រូវបានដាក់គោលដៅ»។

កងឆ្មាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានរាយឈ្មោះក្រុមហ៊ុនចំនួន១៨ក្រុមហ៊ុន ដែលខ្លួនបានចោទប្រកាន់មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មន្ត្រីថា «ក្រុមហ៊ុនទាំងនេះ ដោយចាប់ផ្តើមពីម៉ោង ៨យប់ ម៉ោងនៅទីក្រុងតេអេរ៉ង់នៅថ្ងៃពុធ ទី១ ខែមេសា រំពឹងថានឹងមានការបំផ្លាញអង្គភាពពាក់ព័ន្ធរបស់ពួកគេជាថ្នូរនឹងការធ្វើឃាតនៅក្នុងប្រទេសអ៊ីរ៉ង់»។

សេចក្តីថ្លែងការណ៍និយាយថា «យើងណែនាំបុគ្គលិករបស់ស្ថាប័នទាំងនេះឱ្យចាកចេញពីកន្លែងធ្វើការរបស់ពួកគេជាបន្ទាន់ដើម្បីរស់រានជីវិត»។ ការគំរាមកំហែង ធ្វើឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា លោកកំពុងផ្តល់ផ្នែកការទូតក្នុងគោលបំណងបញ្ចប់ជម្លោះ ខណៈក៏គំរាមកំហែងពង្រីកយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ ផងដែរ។ សេចក្តីថ្លែងការណ៍របស់កងឆ្មាំបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស «បានធ្វើព្រងើយចំពោះការព្រមានដដែលៗរបស់យើងទាក់ទងនឹងភាពចាំបាច់»នៃការបញ្ឈប់ប្រតិបត្តិការដែលកំណត់គោលដៅលើមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះគឺជា «ធាតុសំខាន់ក្នុងការរៀបចំ និងតាមដានគោលដៅការធ្វើឃាត»។

សេចក្តីថ្លែងការណ៍និយាយថា ក្រុមហ៊ុនទាំង ១៨ ដែលរួមមានទាំងក្រុមហ៊ុន Intel, Microsoft និង Oracle ព្រមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនវិភាគ Palantir និងក្រុមហ៊ុនបន្ទះអេឡិចត្រូនិកយក្ស Nvidia ប្រឈមនឹងការសងសឹក។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm