សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង ​ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ៥នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅស្រុកមោងឬស្សី

2026/04/01 06:35:21 pm        96

នៅព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៦​ ឯកឧត្តម​ សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចាត់ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា​ និងសហការីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦​ ក្នុង​អំឡុង​ពេលកំពុងធ្វើដំណើរត្រឡប់មកពីមើលការប្រគុំតន្រ្តីលុះមកដល់ចំណុះបង្គោលគីឡូលេខ២៤៦-២៤៧ត្រូវបានរថយន្តបុកពីក្រោយបណ្តាលឱ្យបាត់បង់អាយុជីវិតភ្លាមៗចំនួន៥នាក់និងរបួសធ្ងន់ធ្ងរកុមារ១នាក់ស្ថិតនៅភូមិកកោះឃុំកកោះស្រុកមោងឬស្សីខេត្តបាត់ដំបង ។

 ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ផេង សិទ្ធី បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​​ពីសំណាក់​ ឯកឧត្តម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាមួយក្រុមគ្រួសារសព និងសូម ឧទ្ទិសបួង សួងដល់ដួងវិញ្ញាណក្ខន្ធ​សព​ បានចាប់កំណើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

 ជាមួយគ្នានេះ​ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យមានភាពរឹងមាំបន្តប្រកបរបរចិញ្ចឹមជីវិត​ និងទំនុកបម្រុងក្រុមគ្រួសារ ដើម្បីអនាគតភ្លឺស្វាង​ និងថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួល បន្ទុក មេីលថែនិងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមតទៅមុខទៀត ។

សូមជម្រាបថា​ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កាលពី​ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ២០២៦​ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបងចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយសន្និដ្ឋានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសសរុបជនរងគ្រោះស្លាប់ចំនួន៥នាក់ប្រុសចំនួន២នាក់ស្រីចំនួន០៣នាក់ ដែលក្នុងនោះស្រីម្នាក់មាន គភ៌ចំនួន៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន១នាក់ប្រុស ជនរងគ្រោះទាំងអស់ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១​ខែមេសា​ឆ្នាំ​២០២៦នេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ មិនទាន់ឃាត់ខ្លួន និងមកបង្ហាញខ្លួននៅឡើយនោះទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm