ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបី​តម្លៃ​ប្រេង​ប្រែប្រួល

2026/04/01 06:38:11 pm        135

ផលិតករក្នុងស្រុក បង្ហាញនូវគោលជំហលក់ផលិតផលក្នុងស្ថានភាពលំបាកនេះ លក់​មិន​ទាន់​ឡើង​ថ្លៃ​នៅ​ឡើយ និងបន្តលក់ ដាច់ជាធម្មតាទាំងទីផ្សារក្នុងស្រុក ក៏ជាការនាំចេញ ប៉ុន្តែប្រសិន​បើ​ប្រេង​ឥន្ធនៈ​នៅតែអូសបន្លាយ តម្លៃនៃការលក់ចេញនឹងអាចប្រែប្រួល ខ្លះៗតាម​តម្រូវ​ការ​ទីផ្សារ​ជាក់​ស្តែង។

លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ដែលលក់ផលិតផលតម្បាញដូចជា ស៊ឹង​ខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជាសម្លៀកបំពាក់ជាដើម ថ្លែងប្រាប់ BTV ស្តីពីកា​រ​លក់​ផលិត​ផល​ក្នុងស្រុក និងការនាំចេញក្នុងពេលបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាព​ដែល​បាន​កំពុង​អូស​បន្លាយ ​នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ការលក់ដូររបស់លោកស្រី​មិន​ទាន់​មាន​ការ​ឡើង​ថ្លៃ ​នៅឡើយ ដោយរក្សាតម្លៃនូវដើមដ៏ដែល តែទោះបីយ៉ាង​បញ្ហា​នេះ​បាន​ជួប​ប្រទះ​ខ្លះ​ៗ​ទៅ​លើ​បុគ្គលិក អំពីចំណាយទៅលើការធ្វើដំណើរ និងការទិញ និងរបស់របរផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។

លោកស្រី បន្តថា ចំពោះការលក់ដូរវិញឃើញថា នៅក្នុងស្ថានភាពដ៏លំបាកនេះ ការ​លក់​ដូរ​លើ​ទីផ្សារ​គឺ​មានសមភាពស្ងាត់ បន្តិច ប៉ុន្តែភាគច្រើនអតិថិជនច្រើនកម្ម៉ង់ទិញតាមអនឡាញ ព្រោះថា បញ្ហា​ប្រេងសាំងឡើងថ្លៃប្រជាពលរដ្ឋមិនសូវចេញដំណើរខាង ក្រៅ។ ចំណែកទីផ្សារនាំចេញវិញ លោក​ស្រី បន្ថែមឱ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះដែរ ការលក់សម្រាប់ទីផ្សារក្រៅស្រុក នៅមានការបញ្ជាទិញជាបន្តបន្ទាប់ដូចជា ការលក់រាយនៅ សហរដ្ឋអាម៉េរិក និងបារាំងជាដើម។

លោក ប៉ែន ប៉ូលី ប្រធានសហគ្រាសពេញហឫទ័យប៉ែន លើកឡើងផងដែរថា នៅ​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើងបែបនេះ ប្រតិបត្តិការនៃខ្សែច្រវាក់ផលិតកម្មនៅលើពិភពលោក ក៏ដូចកម្ពុជា គឺ​ជួប​វិបត្តិ​ដូចគ្នា ព្រោះការធ្វើអាជីវកម្មពឹងផ្អែកលើការដឹកញ្ជូន និង ប្រតិបត្តិការ​នៅ​លើ​ការ​ផលិត​ជា​ដើម​។ លោកបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកំពុងឈមនេះ ចំពោះ​ការ​ចែក​ចាយ​ផលិត​ផល​របស់​លោកមិនទាន់ហក់ឡើងថ្លៃនោះឡើយ តែនឹងអាចឡើងថ្លៃបន្តិចបន្តួច នៅ​លើ​ការ​ផ្លាស់​ប្តូរ​សេវា​កម្ម​ដែល​អនុវត្តកន្លងមក។

លោក ស៊ាង សេដ្ឋាឋានន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា ជុំវិញទីផ្សារ ក្នុងនិងក្រៅប្រទេស ក្រសួង​ពាណិជ្ជ​កម្ម​បាន​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ក្នុងការជំរុញអភិវឌ្ឍន៍ផលិតផល និងការធ្វើ ទីផ្សារផលិតផលក្នុងស្រុក ស្រប​តាម​ស្តង់​ដា ក្នុងនោះចំពោះការសម្រួលពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ ក្រសួងបានចរាចរបើក ទីផ្សារ​ជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ពហុ​ភាគី​ជាដើម ដើម្បីជំរុញការចរាចរ ផលិតផលជាតិលើទីផ្សារឱ្យបានកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm