ពានរង្វាន់​កីឡា​អេឡិចត្រូនិក​មាន​ប្រាក់​រង្វាន់​សរុប ១០០​លាន​រៀល​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​

2022/04/01 05:39:14 pm        165

​​អេ​ឡិចត្រូ​និក៖ ការប្រកួត​កីឡា​អេ​ឡិចត្រូ​និក​ដណ្ដើម​ពានរង្វាន់​ថ្មី​មួយលើ​វិញ្ញាសា Mobile Legend គឺ​ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ បាន​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជម្រុះ​អស់​រយៈពេល​ជិត ៣​ខែដែលមាន​បេក្ខភាព​ចូលរួម​សរុប ២៥៦​ក្រុម។​

​សម្រាប់​ការប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយនេះគ្រោង​រៀបចំ​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២២ នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ដើម្បី​ឈានទៅ​ប្រជែង​ប្រាក់រង្វាន់​លើកទឹកចិត្ត​សរុប ១០០​លាន​រៀល។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈុន សំណាង អគ្គនាយក​ក្រុមហ៊ុន​ធី វ៉ា​យ មេ​ឌា។​ ​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​បញ្ជាក់ថា ការប្រកួត​នេះរៀបចំឡើង​ក្នុង​គោលបំណង​រួមចំណែក​ អភិវឌ្ឍន៍​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ការប្រកួត​លក្ខណៈ​ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម និង​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជាផង។​ ​លោក​បន្ដថា ដោយមាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុម​ចូលរួមក៏ដូចជា​ទស្សនិកជន ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា លោក​ប្ដេជ្ញា​នឹង​ពង្រឹង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ឲ្យ​កាន់តែ​អស្ចារ្យ​បន្ថែមទៀតនា​រដូវ​កាល​ក្រោយៗ ដើម្បី​រួមចំណែក​ពង្រឹងសមត្ថភាព​កីឡាករ ពិសេស​ក្រុម​កីឡាករ​ជម្រើសជាតិ ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដោយ​ស្មើមុខ​មាត់​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​កិត្តិយស​ជូន​ជាតិ។​

​លោក លន់ សាម​ឌី អគ្គលេខាធិការសហព័ន្ធ​កីឡារ​អេឡិចត្រូនិក​កម្ពុជាបាន​ចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ ​នេះគឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​គុណភាព សមត្ថភាព​កីឡាករ​កាន់តែ​រីកចម្រើន ស្របពេល​បេសកកម្ម​របស់​សហព័ន្ធ ដើម្បី​ត្រៀម​ការប្រកួត​ធំៗ​ទាំងពីរ​ចំពោះមុខគឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ និង​ស៊ី​ហ្គេមនៅ​កម្ពុជានា​ខែឧសភា ឆ្នាំ​២០២៣។​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះមាន​ប្រាក់រង្វាន់​សរុប ១០០​លាន​រៀលក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន ៥០​លាន​រៀល​, លេខ​២ ទទួលបាន ២៥​លាន​រៀល​, លេខ​៣ ទទួលបាន ១៥​លាន​រៀល និង​លេខ​៤ ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ៤​លាន​រៀល​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm