វិស័យអាកាសចរណ៍នៅកម្ពុជាដំណើរការហោះហើរជាធម្មតា បើទោះជាតម្លៃសំបុត្រឡើងថ្លៃបន្តិច

2026/04/01 07:15:53 pm        252

វិស័យអាកាសចរណ៍នៅកម្ពុជា គឺប្រតិបត្តិការហោះហើរប្រចាំថ្ងៃជាធម្មតា បើទោះជាមាន​ក្រុម​ហ៊ុន​អាកាស​ចរណ៍ចំ​នួន១៨ បានប្រកាសដំឡើងថ្លៃសំបុត្រ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈសកល កើន​ឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ហើយការផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ក្នុង​វិស័យ​នេះ នៅតែបន្តមានជាហូរហែ។ នេះបើតាមអ្នកនាំពាក្យ​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​រដ្ឋលេខា​ធិការដ្ឋា​ន​អាកាស​ចរណ៍​ស៊ីវិល​បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មានចំនួន ១៨ក្រុមហ៊ុន ក្នុងចំណោម ៣៦ក្រុមហ៊ុន ដែល​កំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណាចក្រកម្ពុជា បាន​ដំឡើង​ថ្លៃសំបុត្រក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារ​សង្គ្រាម​នៅតំបន់​មជ្ឈិម​បូព៌ា​។

ឯកឧត្ដម ពន្យល់ថា តម្លៃសំបុត្រយន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មាន​ការ​កើន​ឡើង​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍មួយចំនួនបានបន្ថែមតម្លៃសម្រាប់ប្រេងឥន្ធនៈ (Fuel Surcharge -YQ) លើ​តម្លៃសំបុត្រយន្តហោះមូលដ្ឋាន ដើម្បីស្របតាមការកើនឡើងនៃថ្លៃប្រេងឥន្ទនៈ។ ការដំ​ឡើង​តម្លៃ ​YQ គឺធ្វើ ឡើងតាមដំណាក់ផ្លូវហោះហើរ (អាស្រ័យលើចម្ងាយជិត-ឆ្ងាយ) ជាក់ស្តែង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍។ ការឡើងថ្លៃនេះគឺផ្អែកលើព័ត៌មាន ដែលផ្តល់ដោយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​។

ឯកឧត្ដមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ គឺAir Cambodia(K6), AirAsia Cambodia (KT), Cambodia Airways (KR) និង Sky Angkor Airlines (ZA) បាន​ដំឡើង​ថ្លៃ​សំបុត្រ​យន្តហោះជាមធ្យម (Airline's Average) ចំនួន ៥ ដុល្លារអាម៉េរិក ទៅ ៣២,៥ ដុល្លារ​អាម៉េរិក​ និងក្រុមហ៊ុនអាកាសចរណ៍បរទេសបានឡើងថ្លៃ គិតជាមធ្យម (Airline’s Average) ប្រមាណ ២៨ ដុល្លារអាម៉េរិក។

បើយោងតាម របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្ន កម្ពុជា​ប្រតិបត្តិ​ការ​ហោះ​ហើរ​តភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ជាមួយ អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការ​ប៉ាន់​ស្មាន ​អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ ឬ ប្រហែល ៥១,៨៤០ នាក់ក្នុងមួយខែ បានប្រើប្រាស់ផ្លូវហោះហើរនេះ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        29
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm