ព្រះមហាក្សត្រ កោត​សរសើរ​ការ​ដឹកនាំ​រដ្ឋ​សភា​របស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង​ការ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា​របស់សម្តេចតេជោ ហ៊ុន សែន

2022/04/01 05:45:46 pm        266

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ។

នៅក្នុងឱកាសបើកសម័យប្រជុំលើកទី៧​នីតិកាល​ទី៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ​បានផ្ញើព្រះរាជសារជូនសម័យ​ប្រជុំ​រដ្ឋសភា ដោយនៅក្នុងនោះព្រះអង្គបានសម្តែង​ព្រះទ័យ​ពេញចិត្ត​ចំពោះលទ្ធផល​ការងារ​ដែល​រដ្ឋសភា​សម្រេចបាន។

ព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៅតែបន្តដំណើរការយ៉ាង​ស្វាហាប់លើភារកិច្ច ​ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បី​កសាង​គោលនយោបាយនិងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវ​ធ្វើឱ្យមានសង្គតិភាពទៅ​នឹងការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ សមាហរណកម្មតំបន់ ​និងនៅលើសកលលោក។

សមិទ្ធផល​ទំាងអស់នេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាព​សុខ​ក្សេបក្សាន្ត មានសន្តិសុខ​សណ្តាប់ធ្នាប់ល្អ សក្តិសមជាព្រះរាជាណាចក្ររុងរឿងនិងខ្ពស់មុខ​ខ្ពស់​មាត់​លើឆាកអន្តរជាតិ។

ព្រះករុណាជីវិតតម្កល់លើត្បូងបានកោតសរសើរចំពោះការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើ​ពលិកម្មកម្លំាងកាយ ​កម្លំាងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាង​នយោបាយដ៏ត្រឹមត្រូវ​ក្នុង​ភារកិច្ច​ថែរក្សាសន្តិភាព ​ស្ថិរភាពសង្គម ​និងការអភិវឌ្ឍរីកចម្រើនលើគ្រប់​វិស័យជាអាទិ៍ ការការ​ពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ​ ទប់ស្កាត់អតិផរណា ​មានសុខដុមនីយកម្មលើគ្រប់ជាតិ​សាសន៍ ​និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

ព្រះអង្គ​ក៏​បាន​សម្ដែង​បីតិសោមនស្ស​រីករាយជាខ្លំាង ​ដោយតំាងពីចុងឆ្នាំ២០២១មក ក្រោមការដឹកនាំ​និងគ្រប់គ្រង​ដ៏វៃ​ឆ្លាត​នៃ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី កម្ពុជា​បាន​ទទួលនូវជ័យជំនះយ៉ាងត្រចេះត្រចង់ក្នុងការប្រយុទ្ធ ដើម្បី​បង្រ្កាប​នូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជ័យជំនះនេះបានធ្វើឱ្យរាល់សកម្មភាព ​នៃសង្គមជាតិបានងើបឡើងវិញ ​ហើយ​ចាប់​ដំណើរការងារ​របស់ខ្លួនគ្រប់វិស័យ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​បាន​មាន​ព្រះរាជបន្ទូល បញ្ជាក់ថា ឧត្តម​ប្រយោជន៍​ដែល​ប្រជាជាតិ​ទទួល​បាន​ទំាងអស់នេះ ​នាំឱ្យប្រជារាស្រ្តកម្ពុជាក៏ដូចជា ​ព្រះអង្គមាន​ការពេញចិត្ត​ពេញ​ព្រះទ័យ​ណាស់​ចំពោះ​វឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm