កម្ពុជាជំរុញអាស៊ានប្រើយន្ដការកីឡា លុបបំបាត់វិវាទផ្សេងៗ ដើម្បីសន្ដិភាព និង​ការ​អភិវឌ្ឍ​កីឡា​ក្នុង​តំបន់

2026/04/01 08:44:37 pm        177

កម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និង​កៀរ​គរ​ធន​ធាន​សម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បាន​ជំរុញ​បណ្ដា​ប្រទេស​សមាជិក​អាស៊ានទាំងអស់ ប្រើប្រាស់យន្ដការកីឡា ដើម្បីលុបបាត់នូវជម្លោះ និង​វិវាទ​ផ្សេង​ៗ ​ហើយបង្កើតបាននូវសន្ដិភាព និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់។

នេះ​បើ​តាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ ​ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធី​បើក​សិក្ខា​សាលា ​នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសិក្ខា​សាលា​នេះ​ មានការចូលរួមផ្ទាល់ពីសមាជិកអាស៊ានចំនួន ៨ប្រទេស លើកលែងតែប្រទេសថៃ ហ្វីលីពីន និងទីម័រខាងកើត ដែលចូលរួមសិក្ខាសាលាតាម Online(Zoom)។

សិក្ខាសាលាកម្រិតតំបន់លើវិស័យកីឡានេះ ផ្ដោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ដោយ​ផ្អែកលើគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ទី១-កីឡាដើម្បីអភិវឌ្ឍ និងសន្តិភាព ទី២-កំណើនប្រកបដោយចីរភាព ទី៣-វិទ្យាសាស្ត្រកីឡា ការបណ្តុះបណ្តាល ការអប់រំ និង​បច្ចេក​វិទ្យា ទី៤-ភាពសុចរិតនៃកីឡា ទី៥-របៀបរស់នៅដែលមានសុខភាពល្អ និង​ការ​រួម​បញ្ចូល​ក្នុង​កីឡា ​ទី៦-កីឡាសហគមន៍ និងតម្លៃវប្បធម៌ និងទី៧-ការអភិវឌ្ឍឧស្សាហកម្មកីឡា និង​ទេសចរណ៍​កីឡា។

ក្នុងចំណោមគោលការណ៍នេះដែរ ម្ចាស់ផ្ទះកម្ពុជា បានសង្កត់ធ្ងន់លើ «កីឡាដើម្បីអភិវឌ្ឍ និង​សន្ដិភាព» ដែលជាប្រធានបទក្ដៅ ត្រូវបានជំរុញហើយជំរុញទៀត ឲ្យ​អាស៊ាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និងដាក់អាទិភាពលើប្រធានបទមួយនេះ សម្ដៅនាំមកនូវសេចក្ដីសុខ សន្ដិភាព និង​សុខ​ដុមនីយកម្មនៅក្នុងតំបន់ ដោយចៀសវាងនូវវិបត្តិ ឬវិវាទផ្សេងៗ នៅក្នុងតំបន់ តាម​រយៈ​យន្ដ​ការ​កីឡា​។

គួរដឹងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦។ នេះជាលើកទី២ ដែលកម្ពុជាបានរៀបចំសិក្ខាសាលាកីឡាកម្រិតតំបន់នេះឡើង បន្ទាប់​ពី​ការ​រៀបចំលើកទី១ នៅខេត្តសៀមរាប ដែលជាយន្ដការស្របតាមលក្ខខណ្ឌតំបន់ ក្នុង​នាម​ម្ចាស់​ផ្ទះ​ ដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm