ប្រេងបន្តឡើងថ្លៃ ខណៈភាពមិនប្រាកដប្រជានៅមជ្ឈិមបូព៌ា ធ្វើឱ្យទីផ្សារសកលមានភាពរង្គោះរង្គើ

2026/04/01 09:24:20 pm        102

ប្រេងបានចាប់ផ្ដើមខែថ្មីជាមួយនឹងកំណើនជាង ១% នៅថ្ងៃពុធ (១ មេសា) នេះ ដោយសន្ទស្សន៍ប្រេងឆៅ Brent បានបន្តដើរទៅមុខ បន្ទាប់ពីការកើនឡើងប្រចាំខែខ្ពស់បំផុតក្នុងខែមីនា ដោយសារភាពប្រែប្រួលនៅមជ្ឈិមបូព៌ាបានធ្វើឱ្យទីផ្សារមានភាពរង្គោះរង្គើ ទោះបីជាមានរបាយការណ៍ថា សង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ អាចនឹងជិតដល់ទីបញ្ចប់ក៏ដោយ។

កិច្ចសន្យាប្រេងប្រភេទ Brent សម្រាប់ខែមិថុនា បានកើនឡើង ១,៤០ ដុល្លារ ឬ ១,៤% ដល់តម្លៃ ១០៥,៣៧ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល ០៤:៣០នាទី ព្រឹកព្រលឹមថ្ងៃពុធនេះ។ ប្រេងប្រភេទ Brent បានកត់ត្រាកំណើនប្រចាំខែចំនួន ៦៤% ក្នុងខែមីនា នេះបើយោងតាមទិន្នន័យ LSEG ដែលតាមដានសន្ទស្សន៍តម្លៃតាំងពីខែមិថុនា ឆ្នាំ១៩៨៨មក។

ទន្ទឹមនឹងនេះ សន្ទស្សន៍ប្រេងឆៅ WTI របស់អាមេរិក សម្រាប់ខែឧសភា បានកើនឡើង ១,៥៩ ដុល្លារ ឬ ១,៦% ដល់តម្លៃ ១០២,៩៧ ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក អាចបញ្ចប់យុទ្ធនាការយោធាក្នុងរយៈពេលប្រហែលពីរទៅបីសប្តាហ៍ ហើយអ៊ីរ៉ង់ មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនោះទេ ដែលនេះគឺជាសេចក្តីប្រកាសដ៏ច្បាស់លាស់បំផុតរបស់លោកអំពីបំណងចង់បញ្ចប់សង្គ្រាមអាយុកាលជាងមួយខែមកនេះ។

ទោះយ៉ាងនេះក្ដី ក្រុមអ្នកវិភាគនិយាយថា ទោះបីជាជម្លោះបញ្ចប់ក៏ដោយ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធទំនងជានឹងធ្វើឱ្យការផ្គត់ផ្គង់មានកម្រិត។ អ្នកវិភាគទីផ្សារនិយាយថា តម្លៃប្រេងនឹងអាស្រ័យលើថា តើបណ្ដាញផ្គត់ផ្គង់នឹងមានលក្ខណៈធម្មតាវិញយ៉ាងឆាប់រហ័សប៉ុនណាបន្ទាប់ចប់ជម្លោះនោះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm