រដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ជាមួ​យ​ភា​គីថៃ

2026/04/01 09:30:05 pm        277

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់ជាថ្មី រដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធីជាមួយភាគីថៃ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាល​មាន​គោល​ជំហរ​ច្បាស់​លាស់ និងរឹងមាំឥតងាករេ នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈ​យន្តការ​ការ​ទូត​សកម្ម និង​បែបចាស់ទុំ ប្រកបដោយការអត់​ធ្មត់ខ្ពស់​ដើ​ម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កម្លាំង​យោធាដែលអាចបង្កភាពតានតឹង។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែ បានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និងថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ធ្វើ​ជា​រៀងរហូតមក។

អ្នកនាំពាក្យបានថ្លែងថា រាជរដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ នោះ​គឺជំហរ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការការទូតសកម្មនិងបែបចាស់ទុំ ប្រកប​ដោយ​ការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំង​យោធា​ដែល​អាច​បង្ក​ភាព​តាន​តឹង​។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែ បានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ធ្វើ​ជា​រៀង​រហូតមក។

ជាក់ស្តែង ការរៀបចំដំណើរទស្សនកិច្ចរបស់អង្គទូត និងអង្គការអន្តរជាតិ ក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន ​(AOT) ទៅកាន់តំបន់ព្រំដែន ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយ​ការណ៍​ពី​ស្ថាន​ការណ៍​នៅ​តាមព្រំដែន ក៏ដូចជាជួបជាមួយជនភៀសសឹកត្រូវបានរៀបចំធ្វើជាបន្តបន្ទាប់។ ចំណែក​កិច្ចខិតខំប្រឹងប្រែងតាម​រយៈយន្ត​ការ​ការ​ទូត​ក៏​ត្រូវ​បាន​ធ្វើឡើ​ង​ជា​ប្រចាំ​និង​យ៉ាង​សកម្ម​បំផុត​សំដៅ​ឈានទៅរកដំណោះស្រាយដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ កម្ពុជាបា​ន​ស្នើ​ជា​បន្ត​បន្ទាប់ទៅកាន់ភាគីថៃដើម្បីចាត់ក្រុមអ្នកជំនាញចុះវាស់វែងលើដីជាក់ស្តែងតាមរយៈយន្តការ JBC ដើម្បីកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ដោយ​ប្រកាន់​ជំហរ​យ៉ាង​មុត​មាំ​ថា ​ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជា​តែង​តែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ក្រុម​អ្នក​សង្កេត​ការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏​ដូច​ជា​វិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និង​តែង​តែ​ស្វាគមន៍​ដល់​បណ្តាប្រទេស​ជាមិត្ត​ដែល​មាន​បំណង​ក្នុង​ការ​ចូល​រួម​ជួយ​លើ​កិច្ច​ការ​នេះ​បន្ថែម​ទៀត។

អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង​ខ្ជាប់​ខ្ជួន​បំផុត​នូវ​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងនានារវាងកម្ពុជា និងថៃ ដើម្បី​ឆ្ពោះ​ទៅ​ការ​ធ្វើ​ឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរ​អង្វែង​៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        88
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm