អ្នកជំនាញ៖ ការកាន់កាប់កោះ Kharg នឹងធ្វើឲ្យកងទ័ពអាមេរិកគ្រោះថ្នាក់ ហើយសង្គ្រាមអ៊ីរ៉ង់ទំនងមិនអាចបញ្ចប់

2026/04/01 10:12:29 pm        82

លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងគំរាមកំហែងដាក់ពង្រាយកងទ័ពជើងគោក ដើម្បីដណ្តើមយកហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗ នៅលើកោះ Kharg របស់អ៊ីរ៉ង់ ជាយុទ្ធសាស្ត្រយោធាមួយដែលអ្នកជំនាញ លើកឡើងថា នឹងធ្វើឲ្យជីវិតកងកម្លាំងអាមេរិកស្ថិតក្នុងគ្រោះថ្នាក់ ហើយទំនងនៅតែមិនអាចបញ្ចប់សង្គ្រាមនេះបាន។

អ្នកជំនាញ បាននិយាយថា ប្រសិនបើលោក Trump ចង់រាំងខ្ទប់ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដើម្បីមានប្រៀប ក្នុងការចរចា ជម្រើសដ៏ល្អជាងនេះ អាចជាការបិទផ្លូវនៅសមុទ្រ ចំពោះនាវា ដែលបានទៅបំពេញប្រេង នៅស្ថានីយប្រេងរបស់កោះ Kharg។

កោះដែលមានទីតាំងនៅម្ខាងទៀតនៃឈូងសមុទ្រពែរ្ស ពីមូលដ្ឋានទ័ពអាមេរិក នៅប្រទេសគុយវ៉ែត និងអារ៉ាប៊ីសាអ៊ូឌីត គឺជាបេះដូងនៃឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែល ៩០ភាគរយនៃការនាំចេញរបស់ខ្លួនឆ្លងកាត់ទីនេះ។ ទីតាំងនេះមានសារៈសំខាន់ណាស់ ព្រោះឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ភាគច្រើនរាក់ពេក ដែលមិនអាចឲ្យនាវាដឹកប្រេងចូលចតបាន។

អតីតអ្នកវិភាគយោធាអាមេរិក លោក Michael Eisenstadt ដែលឥឡូវនេះដឹកនាំកម្មវិធីសិក្សាយោធា និងសន្តិសុខ នៅវិទ្យាស្ថាន Washington Institute សម្រាប់គោលនយោបាយដើមបូព៌ា បាននិយាយថា៖ «ការដាក់កងកម្លាំងថ្មើរជើង អាចជាមធ្យោបាយដាក់សម្ពាធដ៏ខ្លាំងក្លាខាងចិត្តវិទ្យា ក្នុងការវាយប្រហារអ៊ីរ៉ង់»។

 តែលោក Eisenstadt បានបញ្ជាក់ថា៖ «ម្យ៉ាងវិញទៀត អ្នកក៏កំពុងធ្វើឲ្យកងទ័ពរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់ដែរ។ កោះនេះនៅមិនឆ្ងាយពីដីគោកនោះទេ។ ដូច្នេះ ពួកគេ (អ៊ីរ៉ង់) អាចបង្កការបំផ្លិចបំផ្លាញជាច្រើន លើកោះនេះ ប្រសិនបើពួកគេមានបំណងចង់បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេ»។

ចំណែកលោក Danny Citrinowicz អ្នកជំនាញអ៊ីរ៉ង់នៅវិទ្យាស្ថានសិក្សាសន្តិសុខជាតិអ៊ីស្រាអែល បានលើកឡើងថា ការដណ្តើមកាន់កាប់កោះ Kharg អាចធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងៗ។ លោកបាននិយាយថា អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន រួមមានទាំងក្រុមឧទ្ទាមហ៊ួធីរបស់យេម៉ែនផងដែរ អាចបង្កើនការសងសឹក ក្នុងនោះរួមទាំងការដាក់មីននៅច្រកសមុទ្រ Hormuz ឬវាយប្រហារគោលដៅដោយយានដ្រូន នៅទូទាំងឧបទ្វីបអារ៉ាប់ ចាប់ពីឈូងសមុទ្រពែរ្ស រហូតដល់សមុទ្រក្រហម។

អ្នកស្រាវជ្រាវទំនិញ និងធនាគារវិនិយោគ ព្រមានថា ការសងសឹកដ៏ធំ អាចផ្ដល់ផលវិបាករយៈពេលយូរ ចំពោះតម្លៃថាមពល និងសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm