ក្រសួងពាណិជ្ជកម្ម ជំរុញធ្វើពិពិធកម្មទីផ្សារ ដើម្បីឆ្លើយ​តបការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជាតិ

2026/04/01 03:24:39 pm        87

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាស្តីពីការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​នៃកា​រកើនឡើងនូវ ការប្រើប្រាស់ផលិតផលជាតិ ជំនួសឱ្យផលិតផលនាំចូល ដែល​ជា​កម្លាំងចលករជំរុញ SME បង្កើនការផលិត និងពង្រីកសមត្ថភាពបន្ថែម ដើម្បី​ផ្គត់ផ្គង់​តម្រូវ​​ការ​ទីផ្សារ និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។

ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការ​ធ្វើ​ពិពិធកម្មទីផ្សារ ផលិតផលកម្ពុជា» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញ​និង​ការ​ចូល​រួម​របស់ភាគីពាក់ព័ន្ធក្នុងសិក្ខាសាលានេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង​ទំនាក់ទំនងភាពជាដៃគូនឹងគ្នារវាងរដ្ឋ និងឯកជន ដើម្បីស្វែងរកឱកាសពង្រីកទីផ្សារ និង​បង្កើន​សមត្ថ​ភាពបន្ថែម លើការធ្វើយុទ្ធសាស្ត្រទីផ្សារបែបទំនើប ក្នុងគោល​បំណង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ផលិតផលក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសឱ្យបានទូលំទូលាយ និង​ប្រកប​ដោយ​ចីរភាព។

ឯកឧត្តម បន្ថែម ទាក់ទិនការរៀបចំសិក្ខាសាលានេះដែរ ក៏ជាផ្នែកមួយនៃយុទ្ធនាការ ដែល​កន្លង​មក​ក្រសួង​បានរៀបចំគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលខ្មែរជាច្រើនលើកច្រើនសារ ដើម្បី​ឆ្លើយ​តប​ទៅនឹងនិន្នាការនៃការកើនឡើង នូវការប្រើប្រាស់ផលិត ផលជាតិរបស់ប្រជាជនកម្ពុជា ជំនួស​ឱ្យផលិតផលនាំចូល ដែលនេះជាកំលាំងចលាករជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់​ផ្តើមបង្កើនការផលិតទំនិញក្នុងស្រុក និងពង្រីកសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បី​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារ​នា​ពេលបច្ចុប្បន្ន ក៏ដូចជា ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ និង​បង្កើន​ចំណែក​ទីផ្សារ​អន្តរជាតិ។

ដោយឡែកផលិតករធំៗកំពុងប្រតិបត្តិការអាជីវកម្មក្នុងស្រុក ថ្លែងថា សិក្ខា​សាលា​ស្តីពី​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារផលិតផលកម្ពុជា ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ គឺជា​យុទ្ធសាស្ត្រ​ពង្រី​កវិ​សាលភាពនៃការលក់ ឬការនាំចេញទៅកាន់អតិថិជន តំបន់ និង ប្រទេសផ្សេងៗទៀត ដើម្បី​កាត់​បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ហើយនេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយបើក​ទីផ្សារ​ឱ្យ​វិស័យ​ឯកជន​កាន់​តែ​រី​ក​ធំ​ធាត់​ឡើង​។

ឯកឧត្តម កៅ កោសល លើកឡើងឱ្យដឹងថា ក្រសួង​ពាណិជ្ជកម្ម​ក្នុង​នាម​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ បាននិងកំពុងបន្តធ្វើការកែ ទម្រង់យ៉ាងមុតស្រួច ជាពិសេសលើ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ ដើម្បីជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​តាម​រយៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម, ការ​បន្តធ្វើទំនើប កម្មប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈរបស់ក្រសួង, ការ​ចរចា​បើក​ទីផ្សារ​តាមរយៈការរៀបចំឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី​ពហុ​ភាគី តំបន់និងពិភពលោក, ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បី តាំង​បង្ហាញ ​និងផ្សព្វផ្សាយផលិតផលខ្មែរ, ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា, ការដាក់​ឱ្យ​ប្រើប្រា​ស់​ផ្សារ​អេឡិចត្រូនិក CambodiaTrade.com និងថ្មីៗនេះក្រសួងក៏បានដាក់ឱ្យដំណើរការ "យុទ្ធនា​ការ​ផលិតផលជាតិ”ជាដើម ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹង និងជំរុញការ​ប្រើ​ប្រាស់​ផលិត​ផល​ក្នុងស្រុក ស្របតាមនិន្នាការកើនឡើងនៃការគាំទ្រផលិតផលខ្មែរ និងបង្ហាញក្តី ស្រលាញ់​ផលិតផលខ្មែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
2026/04/01 07:28:35 pm        1
មន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2026/04/01 07:09:21 pm        1
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
2026/04/01 06:45:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 07:40:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am