ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតបានកក់កៅអីផ្លូវការហើយនៅ World Cup 2026 បន្ទាប់ពីជ័យជំនះប្រផិតប្រផើយ ៣-២ លើប៉ូឡូញនៅវគ្គផ្តាច់ព្រ័ត្រ Play-Off។
ស៊ុយអែតបានឡើងមកកាន់វគ្គនេះតាមរយៈជ័យជំនះលើអ៊ុយក្រែន ៣-១ ដោយ Hat-Trick របស់ខ្សែប្រយុទ្ធ Arsnal, Viktor Gyokeres។
ជាថ្មីម្តងទៀតអតីតខ្សែប្រយុទ្ធ Sporting រូបនេះដដែល ជាអ្នកស៊ុតគ្រាប់បាល់ជ័យជំនះចុងម៉ោងឱ្យស៊ុយអែតនៅនាទីទី ៨៨ បន្ទាប់ពីប៉ូឡូញតាមស្មើស៊ុយអែតពីរលើក។
ស៊ុយអែតបង្ហាញខ្លួនចុងក្រោយនៅ World Cup នៅឆ្នាំ ២០១៨ នៅរុស្ស៊ីនៅពេលពួកគេធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយចាញ់អង់គ្លេស។
មិនមានវត្តមាននៅ World Cup 2022 ប្រទេសកាតាឡើយ ខណៈWorld Cup 2026 នៅអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ស៊ុយអែតត្រូវចូលក្នុងពូល F ជាមួយទុយនីស៊ី ហូឡង់ និងជប៉ុន៕ អត្ថបទ៖ នាង សុភាវុធ



