ការស្ទង់មតិ៖ ពលរដ្ឋអាមេរិក ២ភាគ៣ ចង់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ឆាប់ៗ ទោះគោលដៅមិនបានសម្រេចក្ដី

2026/04/01 10:43:16 pm        177

ការស្ទង់មតិរបស់ស្ថាប័ន Reuters/Ipsos បានរកឃើញថា ជនជាតិអាមេរិក ២ភាគ៣ ជឿថា សហរដ្ឋអាមេរិក គួរតែប្រឹងប្រែងបញ្ចប់ការចូលរួមពាក់ព័ន្ធរបស់ខ្លួននៅក្នុងសង្គ្រាមអ៊ីរ៉ង់យ៉ាងឆាប់រហ័ស ទោះបីជាវាមិនអាចសម្រេចបានគោលដៅដែលកំណត់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ក៏ដោយ។

អ្នកឆ្លើយតបប្រហែល ៦៦ភាគរយ នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២៩ ខែមីនា បានបង្ហាញការយល់ឃើញនោះ ខណៈដែល ២៧ភាគរយ បានប្រាប់ថា សហរដ្ឋអាមេរិកគួរតែខិតខំសម្រេចគោលដៅទាំងអស់របស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាជម្លោះនៅតែបន្តរយៈពេលយូរក៏ដោយ។ ប្រហែល ៦ភាគរយ មិនបានឆ្លើយតប ចំពោះសំណួរនេះឡើយ។

ក្នុងចំណោមក្រុមសាធារណរដ្ឋរបស់លោក Trump ៤០ភាគរយ គាំទ្រការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ទោះបីជាវាមិនបានសម្រេចគោលដៅរបស់សហរដ្ឋអាមេរិកក៏ដោយ ខណៈដែល ៥៧ភាគរយ យល់ស្រប ចំពោះការចូលរួមយូរជាងនេះ។

អ្នកឆ្លើយតបសរុបចំនួន ៦០ភាគរយ បាននិយាយថា ពួកគេមិនយល់ស្របនឹងការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ឡើយ ខណៈដែល ៣៥ភាគរយ បានយល់ព្រម សម្រាប់ការស្ទង់មតិលើមនុស្ស ១.០២១នាក់។

គួរបញ្ជាក់ថា សង្គ្រាមរយៈពេល ១ខែ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដោយបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយការកើនឡើងតម្លៃថាមពលជំរុញឲ្យមានក្ដីបារម្ភ អំពីអតិផរណាសកល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        14
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        12
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm