រដ្ឋមន្រ្តីសុខាភិបាល៖ «កម្ពុជាជាដៃគូដ៏សកម្មមួយរបស់ពិភពលោក និងប្រកាន់ជំហរថាខ្លួនជាដៃគូសកម្មក្នុងតំបន់អំពីសុខភាពតែមួយ (One Health) ព្រោះសុខភាពតែមួយ មិនមែនជាបញ្ហារបស់ប្រទេសតែមួយប៉ុណ្ណោះទេ ដែលយើងត្រូវចូលរួមទាំងអស់គ្នា»

2026/04/02 12:18:53 am        106

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម Olivier RICHARD, ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា» ១ មេសា ២០២៦ រៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ 

ព្រឹត្តិការណ៍សុខភាពតែមួយនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ (One Health For Cambodia) ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (ONE HEALTH SUMMIT) នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែមេសា ២០២៦ ក្នុងពេលខាងមុខនេះ។ កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។

ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់នឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ សុខភាពមនុស្ស និងសុខភាពសត្វ រួមមាន៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពាក់ព័ន្ធជាមួយប្រសិទ្ធភាព ការត្រួតពិនិត្យ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅក្នុងវិស័យសុខាភិបាល និងវិស័យកសិកម្ម និងលើកកម្ពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគដោយមានការទទួលខុសត្រូវក្នុងការទប់ស្កាត់ហានិភ័យនានា។ 

ការការពារ និងត្រួតពិនិត្យ ជំងឺឆ្លងពីសត្វទៅសត្វ និងសត្វមកមនុស្ស គឺជាសកម្មភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ សុខភាពតែមួយ ហើយជំងឺស៊ូណូស ដែលកើតមានញឹកញាប់ក្នុងនោះរួមមាន៖ ជំងឺផ្តាសាយបក្សី (Avian influenza) ជំងឺNipah ជំងឺកូវីដ-១៩ ជំងឺរលាកស្រោមខួរក្បាល JE (Japanese Encephalitis) និងជំងឺឆ្កែឆ្កួត (Rabies) ដែលត្រូវបានផ្ដោតការយកចិត្តទុកដាក់ នៅក្នុងប្រព័ន្ធតាមដានជំងឺរបស់ក្រសួងទាំង៣ ក្នុងយន្តការ របស់គណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH)។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ អង្គពិធីទាំងមូល ដូចជាគម្រោងអភិវឌ្ឍកម្មវិធី ក្នុងក្របខណ្ឌសុខភាពតែមួយដោយត្រូវ៖ 

១) ពង្រឹងការសម្របសម្រួលពហុវិស័យ តាមរយៈយន្តការគាំទ្រ ការចែករំលែកព័ត៌មានយ៉ាងទៀងទាត់ ការធ្វើផែនការរួមគ្នា និងការឆ្លើយតបរួមចំពោះការផ្ទុះជំងឺឆ្លង។ 

២) ពង្រឹងប្រព័ន្ធអង្កេតតាមដាន និងការប្រកាសអាសន្ន គួរតែត្រូវបានពង្រីក តាមរយៈការពង្រឹងមន្ទីរពិសោធន៍ ធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងពង្រឹងសមត្ថភាពធនធានមនុស្ស។

៣) កម្មវិធីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល គួរតែត្រូវបានពង្រីក ដើម្បីបំពាក់នូវជំនាញផ្នែកអេពីដេមីសាស្ត្រ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខភាពបរិស្ថាន។ 

៤) រៀបចំយន្តការធ្វើឱ្យមាននិរន្តភាពហិរញ្ញវត្ថុ គួរតែត្រូវបានគាំទ្រការអនុវត្តក្នុងរយៈពេលយូរអង្វែង នៃសន្តិសុខសុខភាព និងកាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅប្រទេស។

៥) ពង្រឹងកិច្ចសហការថ្នាក់តំបន់ តាមរយៈក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិនានា ដើម្បីបង្កើនការអង្កេតតាមដានជំងឺឆ្លង រួមទាំងជំងឺនាំចូលពីក្រៅប្រទេស ការគ្រប់គ្រងការបំពុលនានា បន្តការចែករំលែកព័ត៌មាន និងការត្រៀមលក្ខណៈសម្របសម្រួល និងឆ្លើយតបទៅនឹងការផ្ទុះជំងឺ។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណចំពោះស្មារតីសហការ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមន្រ្តីរាជការ ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏ដូចជាដៃគូអង្គការពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងកិច្ចសហការអន្តរវិស័យនូវក្របខណ្ឌសុខភាពតែមួយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាព។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm