រុស្ស៊ី​កែណ្ឌ​ទាហាន​ ១៣៤.៥០០​នាក់ តែ​និយាយ​ថា​នឹង​មិន​បញ្ជូន​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ទេ​

2022/04/01 06:41:37 pm        1.2 K

​រុស្ស៊ី៖ យោង​តាម​សារព័ត៌មាន Reuters ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នឹង​បន្ថែម​ទាហាន​កែណ្ឌ​ចំនួន ​១៣៤.៥០០​នាក់​មាន​អាយុ​ចន្លោះ​ពី ១៨​ និង ២៧​ឆ្នាំ​បញ្ចូល​ក្នុង​ទាហាន​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រចាំ​ឆ្នាំ​ក្នុង​និទាឃៈរដូវ​។​

​ក្រឹត្យ​នេះ​បាន​កើត​ឡើង ​៥​សប្ដាហ៍​បន្ទាប់ពី​ការ​ចាប់ផ្ដើម​ចូល​លុក​លុយ​អ៊ុយ​ក្រែ​ន​ ពី​សំណាក់​ប្រទេស​រុស្ស៊ី។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Sergei Shoigu កាលពីដើម​សប្ដាហ៍​នេះ​បាន​និយាយ​ថា ពុំ​មាន​ទាហាន​កែណ្ឌ​ថ្មី​ណា​ម្នាក់​ត្រូវ​បញ្ជូន ​ទៅកាន់​តំបន់​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នោះ​ទេ ទោះបីជា​ក្រុងមូស្គូធ្លាប់​មានបំណង​លាក់​បាំង​ការប្រើប្រាស់​ទាហាន​កែ​ណ្ឌ ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ​លោក Putin បាន​អះអាង​កាលពីដើម​ខែ​មីនា​ថា ទាហាន​កែ​ណ្ឌ​របស់​រុស្ស៊ី​មិន​ចូលរួម​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នានៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ជាទី​ដែល​កងទ័ព​រុស្ស៊ី​បាន​បាត់បង់​អាយុជីវិត​ច្រើនជាង​ការ​រំពឹង​ទុក ទោះបីជា​ចំនួន​ទាហាន​ស្លាប់​របស់​ខ្លួន​បច្ចុប្បន្នមិន​ត្រូវ​បាន​ដឹង​ច្បាស់លាស់​ក៏ដោយ។

​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បង្ហាញ​ថា ទាហាន​រុស្ស៊ី​ចំនួន ១,៣៥១​នាក់​បាន​ស្លាប់ និង ៣​,៨២៥​នាក់រង​របួស​កាលពី​សប្ដាហ៍​មុន ខណៈ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ណា​តូ​និយាយ​ថា ​សម្ព័ន្ធ​យោធា​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ទាហាន​រុស្ស៊ី​ចន្លោះ​ពី ៧,០០០​នាក់​ទៅ​ ១៥,០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​ចូល​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        754
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm