Daniil Medvedev ខកខាន​ឡើង​លេខ ១ ពិភពលោក​ក្រោយ​ចាញ់ Hubert Hurkacz នៅ Miami Open

2022/04/01 06:49:26 pm        87

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី Daniil Medvedev បាន​ខកខាន​ត្រឡប់​ឡើងឈរ​លេខ ១ ពិភពលោក​វិញ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ប៉ូឡូញ Hubert Hurkacz នៅ​ការប្រកួត​កម្មវិធី ATP Miami Open នៅ​សហរដ្ឋអាមេរិក​។

​​កីឡាករ​វ័យ ២៦ឆ្នាំ Medvedev ត្រូវការ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​យក​តំណែង​លេខ ១ ពី Novak Djokovic វិញ​តែ​បែ​ជា​បរាជ័យ ៧-៦(៩-៧) និង ៦-៣ ក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ ៨ Hurkacz ត្រឹម​វគ្គ ៨នាក់​ចុងក្រោយ​។​ ​​កីឡាករ​វ័យ ២៥ឆ្នាំ Hubert Hurkacz ដែល​ធ្លាប់​ឈ្នះ Roger Federer នៅ Wimbledon វគ្គ ៨នាក់​ចុងក្រោយ​ឆ្នាំ​មុននឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Alcaraz ដែល​បាន​យកឈ្នះ​កីឡាករ​ស៊ែ​ប Miomir Kecmanovic​។ ​​រំលឹកថា​ កាលពី​ខែកុម្ភៈ Medvedev បាន​ក្លាយជា​កីឡា​ករទី២៧ ដែល​ឡើង​មកឈរ​លេខ ១ ពិភពលោក​របស់ ATP Ranking តែ​គ្រប់គ្រង​តំណែង​នេះ​បាន​ត្រឹម ៣សប្តាហ៍​ប៉ុណ្ណោះ​។ ​​ដោយឡែក​ងាក​មក​ការប្រកួត​ផ្នែក​នារី​នៅ Miami Open នេះ​ផងដែរ កីឡាការិនី​ជប៉ុន Naomi Osaka បាន​វាយបក​ពីក្រោយ​យកឈ្នះ​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ​កីឡាការិនី​ស្វ៊ី​ស Belinda Bencic ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​Belinda Bencic បាន​យកឈ្នះ​សិត​ដំបូង ៦-៤ ទៅហើយ​តែអតីត​កីឡាការិនី​លេខ ១ ពិភពលោក Osaka ក៏​វាយបក​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ​វិញ ៦-៣ និង ៦-៤ យកឈ្នះ​ការប្រកួត​ដែល​ចំណាយពេល​ដល់​ទៅ ២ម៉ោង ៦នាទី​។ ​​សូមបញ្ជាក់ថា Naomi Osaka ធ្លាប់​ឈ្នះ​ជើងឯក Grand Slam បួន​លើក​រួមមាន Australian Open នៅ​ឆ្នាំ២០១៩ និង ២០២១ រួមជាមួយ​នឹង US Open ឆ្នាំ២០១៨ និង ២០២០ តែ​បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ ៧៧ ពិភពលោក​បន្ទាប់ពី​មិនបាន​ចូលរួម​ការប្រកួត​ណាមួយ​សោះ​តាំងពី​ឆ្នាំ២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm