ក្មេងជំទង់ ៣នាក់ ប្រឈមបទចោទប្រកាន់ភេរវកម្ម ជុំវិញគម្រោងបំផ្ទុះគ្រាប់បែកមិនសម្រេច នៅធនាគារ Bank of America

2026/04/02 02:00:59 am        51

រដ្ឋអាជ្ញាបារាំង កំពុងស្វែងរកការចោទប្រកាន់ពីបទភេរវកម្ម ប្រឆាំងនឹងមនុស្សពេញវ័យម្នាក់ និងក្មេងជំទង់ ៣រូបដែលមានអាយុ ចន្លោះពី ១៦ ទៅ ១៧ឆ្នាំ ជុំវិញគម្រោងវាយប្រហារដោយបំផ្ទុះគ្រាប់បែក តែត្រូវបានបំផ្លាញ នៅជិតការិយាល័យធនាគារ Bank of America (BoA) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានគេមើលឃើញថា ទំនងជាការសងសឹក ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។

អង្គភាពប្រឆាំងភេរវកម្មជាតិ PNAT នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកការចោទប្រកាន់ប្រឆាំងនឹងមនុស្សទាំង ៤រូប បន្ទាប់ពីបានបង្កើតចៅក្រមស៊ើបអង្កេតដែលមានសិទ្ធិអំណាចស៊ើបអង្កេតកាន់តែទូលំទូលាយ ដើម្បីដំណើរការសំណុំរឿងនេះ។

PNAT បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជនទាំង ៤រូប ត្រូវបានសង្ស័យថា បានឃុបឃិតធ្វើភេរវកម្ម ផលិតឧបករណ៍ផ្ទុះ ឬឧបករណ៍បង្កចំហេះ និងប៉ុនប៉ងបំផ្លាញ ដោយមានជាប់ទាក់ទងនឹងសកម្មភាពភេរវកម្ម។

ជនសង្ស័យ ត្រូវបានសួរចម្លើយទាំងអស់ ខណៈស្ថិតនៅក្នុងឃុំខ្លួនរបស់នគរបាល។ បុគ្គលទី៥ ត្រូវបានដោះលែងដោយសារមិនមានភស្តុតាងគ្រប់គ្រាន់។

អាជ្ញាធរបារាំងកំពុងពិនិត្យមើលទំនាក់ទំនងដែលអាចកើតមាន ជាមួយវីដេអូឃោសនាគាំទ្រអ៊ីរ៉ង់ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយក្រុមមួយដែលមានឈ្មោះថា HAYI ឬ «Harakat Ashab al-Yamin al-Islamiyya» ដែលបានអំពាវនាវឲ្យមានការសងសឹកផ្តោតលើផលប្រយោជន៍របស់សហគមន៍ជ្វីហ្វនៅអឺរ៉ុប និងបានលើកឡើងជាពិសេស អំពីទីស្នាក់ការកណ្តាលរបស់ BoA នៅប្រទេសបារាំង។

គួរបញ្ជាក់ថា គ្រាប់បែកនេះត្រូវបានដាក់ដោយអនីតិជន ២នាក់ នៅមុខការិយាល័យធនាគារ នៅលើផ្លូវ Rue de la Boétie ក្នុងសង្កាត់ទី៨ នៃទីក្រុងប៉ារីស ចន្លោះម៉ោង ៣ព្រឹក និង ៤ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃទី២៨ ខែមីនា៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        3
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm