គោលដៅទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ ចាប់​ផ្តើម​រៀបចំ​ដើម្បី​អបអរ​សាទរ​សង្ក្រាន្ត​ឆ្នាំថ្មី

2022/04/01 12:53:30 pm        814

ភ្នំពេញ៖ រមណីយដ្ឋានវត្តភ្នំ សួនណាហ្គាវើល និងតំបន់វិមានឈ្នះឈ្នះ និងគោលដៅផ្សេងទៀតនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងបណ្តាម្ចាស់អាជីវកម្មនានាចាប់ផ្តើមរៀបចំតុបតែងលំអរ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តសប្បាយ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ថ្ងៃទី១៤ ខែមេសានេះ។

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTVនៅថ្ងៃទី១ ខែមេសានេះថា មន្ទីរ បានចាប់ផ្តើមកាត់ដែកផ្គុំផ្សារដំឡើងគ្រោងឆ្អឹង ដើម្បីបើកការដ្ឋានដំឡើងតង់ ធ្វើឆាក រៀបចំកម្មវិធីបើក​សង្ក្រាន្ត​ឆ្នាំថ្មី ​ដែលមានការនាំគ្នាលេងល្បែង​ប្រពៃណីជាតិ ​ វាយក្អម ចោលឈូង​ទាញព្រ័ត្រ ​ការតាំង​ពិព័រណ៍ ​និងការ​ប្រគំ​តន្ត្រី ​នាំគ្នារាំកម្សាន្តរយៈពេល៣ថ្ងៃ​ក្នុងបរិវេណ​រមណីយដ្ឋាន​វត្តភ្នំ។

លោក ជុំ វុឌ្ឍី បន្តថា សម្រាប់ការរៀបចំកម្មវិធី​សង្ក្រាន្ត​ឆ្នាំនេះ ​នៅ​គោលដៅ​ទីតាំងវត្តភ្នំ គឺ​មន្ទីរបាន​ហាមប្រាម​លេងល្បែងបាចទឹកដាក់គ្នា ​ហើយគ្រប់ពលរដ្ឋ ​និងភ្ញៀវទេសចរជាតិ​អន្តរជាតិ ដែល​ចូលកម្សាន្ត ​គឺតម្រូវឱ្យពាក់ម៉ាស ​ហើយអាជ្ញាធរការពារអាច​ នឹងពិនិត្យប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុននឹង​អនុញ្ញាត​អោយចូល។

សាលារាជធានីភ្នំពេញ បានប្រកាសអោយបណ្តាអាជីវកម្ម ​រមណីយដ្ឋាន​ទេសចរណ៍ និង​វត្តអារ៉ាមនានា ​រៀបចំ​កម្មវិធីសង្គ្រាន្ត​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិដូចធម្មតាឡើងវិញ និង​អនុញ្ញាត​មានការរៀបចំលេងល្បែងកម្សាន្ត​ វាយក្អម ​ទាញព្រ័ត្រ​និងរាំកម្សាន្ត ប៉ុន្តែគ្រប់អ្នក​ចូលរួម​គឺ​ត្រូវពាក់ម៉ាស់​ទំាងអស់គ្នា​ ហើយអាជ្ញាធរមូលដ្ឋាន​សហការគ្នាឈរចាំជួយ​ណែនាំ និង​រៀបចំទាំង​ការរក្សាគន្លាត​ ក៏ដូចការការសន្តិសុខ​ សណ្តាប់ធ្នាប់ ​ជូនពលរដ្ឋអោយបានល្អប្រសើរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm