អ៊ីរ៉ង់បដិសេធការអះអាងរបស់លោក Trump ដែលថាប្រធានាធិបតីអ៊ីរ៉ង់ បានស្នើសុំបទឈប់បាញ់

2026/04/02 03:35:00 pm        132

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានបដិសេធការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថា "ប្រធានាធិបតីរបបថ្មី" ទំនងជាសំដៅទៅលើលោក Masoud Pezeshkian របស់អ៊ីរ៉ង់បានស្នើសុំបទឈប់បាញ់ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តសង្គ្រាមលើប្រទេសនេះ។

ដោយរាយការណ៍ពីរដ្ឋធានីអ៊ីរ៉ង់កាលពីថ្ងៃពុធ១មេសាសប្ដាហ៍នេះ លោក Ali Hashem អ្នកយកព័ត៌មាន Al Jazeera បាននិយាយថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានច្រានចោលការបង្ហោះរបស់លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអះអាងថា "ប្រធានាធិបតីរបបថ្មីរបស់អ៊ីរ៉ង់ ទើបតែបានស្នើសុំសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់!។

លោក Hashemនិយាយថា អ៊ីរ៉ង់កំពុងបដិសេធថាពួកគេពុំបានស្នើសុំបទឈប់បាញ់ណាមួយទេ ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ismail Baghaei បានទាត់ចោលសេចក្ដីថ្លែងការណ៍របស់លោក Trump នៅក្នុងការអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មាន Al Jazeera ដោយនិយាយថា ជាសម្ដីគ្មានការពិត និងគ្មានមូលដ្ឋាន។ 

ក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម Truth Social របស់លោក លោក Trump កាលពីថ្ងៃពុធដដែលបាននិយាយថា រដ្ឋបាលរបស់លោកនឹងពិចារណាលើសំណើបទឈប់បាញ់ នៅពេលច្រកសមុទ្រ Hormuz បើកចំហ សេរី និងច្បាស់លាស់។

ការអះអាងរបស់លោក Trump បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងមុនពេលលោកថ្លែងសុន្ទរកថាផ្តល់នូវអ្វីដែលសេតវិមានបាននិយាយថាជាព័ត៌មានថ្មីៗដ៏សំខាន់ស្តីពីសង្គ្រាមនៅអ៊ីរ៉ង់។

រដ្ឋបាលលោក Trump បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងជុំវិញសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ស្របពេលមានការហក់ឡើងនៃតម្លៃថាមពលសកល និងការប្រឆាំងយ៉ាងទូលំទូលាយចំពោះជម្លោះនេះក្នុងចំណោមសាធារណជនអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm