ការវាយប្រហារនៅទីក្រុងបេរូត បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា

2026/04/02 03:37:09 pm        93

យោធាអ៊ីស្រាអែលកាលពីថ្ងៃពុធ ទី១ ខែមេសា បាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Haj Youssef Ismail Hashem ជាការវាយប្រហារខ្លាំងបំផុតចំពោះក្រុមនេះចាប់តាំងពីការប្រយុទ្ធគ្នាថ្មីជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពីដើមខែមុន។

អ្នកនាំពាក្យយោធារបស់ប្រទេស លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ X ថា កងទ័ពជើងទឹកអ៊ីស្រាអែលបានសម្លាប់លោក Hashem មេបញ្ជាការសមរភូមិភាគខាងត្បូងរបស់ក្រុមហេសបូឡា។ ក្រោយមក ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយចាត់ទុកលោកជា «ពន្លឺភ្លើងនាំផ្លូវនៃក្រុមតស៊ូអ៊ីស្លាម»។

ការស្លាប់របស់លោក ត្រូវបានចាត់ទុកថាជាឧបសគ្គធំបំផុតមួយដែលក្រុមនេះបានទទួលរងចាប់តាំងពីការសម្លាប់នាយសេនាធិការ លោក Haytham Ali Tabtabai ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាត់បង់មេបញ្ជាការជាន់ខ្ពស់ភាគច្រើនរូបរបស់ខ្លួន បន្ទាប់ពីសង្គ្រាមចុងក្រោយជាមួយអ៊ីស្រាអែល ដែលបានផ្ទុះឡើងចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។

ការផ្អាកអំពើហិង្សា បានបង្ហាញថាមានរយៈពេលខ្លី ខណៈពេញមួយបទឈប់បាញ់ អ៊ីស្រាអែលបានកំណត់គោលដៅលើមេបញ្ជាការ និងប្រតិបត្តិករក្រុមហេសបូឡានៅទូទាំងប្រទេសលីបង់។

ការប្រយុទ្ធគ្នា បានផ្ទុះឡើងជាថ្មីនៅដើមខែមុន បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ជំរុញឱ្យមានការសងសឹកដែលបានពង្រីកទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ចាប់តាំងពីពេលនោះមក មនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសលីបង់ ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.២៦០ នាក់ នេះបើយោងតាមអាជ្ញាធរលីបង់។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm