ប្រមុខណាតូ នឹងទៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ខណៈលោក Trump គំរាមដកខ្លួនពីសម្ព័ន្ធយោធា

2026/04/02 04:39:50 pm        124

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយនេះ សម្រាប់អ្វីដែលអ្នកនាំពាក្យនៃសម្ព័ន្ធយោធាមួយនេះហៅថាជា «ទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ» ប៉ុន្តែបានប្រកាសភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump រិះគន់យ៉ាងខ្លាំងលើសម្ព័ន្ធមិត្តអឺរ៉ុប និងគំរាមដកអាមេរិកចេញពីសម្ព័ន្ធយោធាមួយនេះ ជុំវិញការខ្វែងគំនិតគ្នាលើបញ្ហាសង្រ្គាមអ៊ីរ៉ង់។

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបញ្ជាក់ថា «អគ្គលេខាធិការណាតូនឹងមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅសប្តាហ៍ក្រោយ សម្រាប់ទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ»។ មន្ត្រីសេតវិមានមួយរូបក៏បានបញ្ជាក់ពីទស្សនកិច្ចនេះផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតអំពីដំណើរនេះនៅឡើយទេ។

លោក Trump បាននិយាយថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយសារការបដិសេធរបស់សមាជិកអឺរ៉ុប ក្នុងការបញ្ជូននាវាទៅបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធ ទៅកាន់ក្រុមសម្ព័ន្ធមិត្តដែលបានជួបជុំគ្នាសម្រាប់អាហារថ្ងៃត្រង់បុណ្យអ៊ីស្ទើរនៅសេតវិមាន លោក Trump បានរិះគន់បារាំង និងចក្រភពអង់គ្លេស រួមទាំងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតថាជា «ខ្លាក្រដាស»។

អង្គការណាតូ ដែលរួមមានបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ក្រោមគោលបំណងប្រឆាំងនឹងហានិភ័យនៃការវាយប្រហារពីសូវៀត ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់លោកខាងលិច ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm