អវកាសយានិកណាសា ចាប់ផ្ដើមបេសកកម្មនាំមនុស្សទៅឋានព្រះចន្ទ ជាលើកដំបូងក្នុងពេលកន្លះសតវត្សរ៍

2026/04/02 04:47:57 pm        127

អវកាសយានិក ៤រូប របស់អង្គការណាសា បានជិះយានអវកាសចេញពីឆ្នេររដ្ឋ Florida របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១ មេសា) ក្នុងបេសកកម្ម Artemis II របស់ណាសា ដែលជាដំណើរដ៏មានសារៈសំខាន់រយៈពេល ១០ថ្ងៃ ជុំវិញឋានព្រះចន្ទ។ នេះគឺជាជំហានដ៏ក្លាហានបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សឱ្យត្រឡប់ទៅកាន់ផ្ទៃព្រះចន្ទវិញក្នុងទសវត្សរ៍នេះ ដើម្បីសម្រេចបេសកកម្មនាំមនុស្សទៅឋានព្រះចន្ទឱ្យបានមុនប្រទេសចិន។

រ៉ូកែត SLS របស់ណាសា ដែលមានកន្សោមយាន Orion នៅផ្នែកខាងលើ បានបញ្ឆេះម៉ាស៊ីនចាកចេញនៅម៉ោងក្នុងស្រុក ៦:៣៥ នាទីល្ងាច (ម៉ោងនៅអាមេរិកភាគខាងកើត) នៅមជ្ឈមណ្ឌលអវកាស Kennedy ដើម្បីនាំយកអវកាសយានិកអាមេរិក ៣រូប និងអវកាសយានិកកាណាដា ១រូប ចាកចេញពីភពផែនដី។

ក្រុមការងារ Artemis II ដែលរួមមានអវកាសយានិកណាសា គឺលោក Reid Wiseman លោក Victor Glover និងលោកស្រី Christina Koch ព្រមទាំងអវកាសយានិករបស់ទីភ្នាក់ងារអវកាសកាណាដា លោក Jeremy Hansen បានចាប់ផ្ដើមបេសកកម្មជិត ១០ថ្ងៃ ជុំវិញឋានព្រះចន្ទរួចត្រឡប់មកផែនដីវិញ ដែលនឹងនាំពួកគេទៅក្នុងលំហអាកាសកាន់តែជ្រៅ ជាងអ្វីដែលមនុស្សជាតិធ្លាប់បានទៅដល់ពីមុនមក។

បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនអស់ជិត ៣ឆ្នាំ ក្រុមអវកាសយានិកនេះគឺជាក្រុមដំបូងគេដែលហោះហើរក្នុងកម្មវិធី Artemis របស់ណាសា ដែលជាបេសកកម្មចំណាយប្រាក់រាប់ពាន់លានដុល្លារ បង្កើតឡើងក្នុងឆ្នាំ២០១៧ ដើម្បីកសាងវត្តមានរយៈពេលវែងរបស់សហរដ្ឋអាមេរិក នៅលើឋានព្រះចន្ទ ក្នុងទសវត្សរ៍ក្រោយ និងបន្តបន្ទាប់ទៀត។ បេសកកម្ម Artemis II គឺជាជំហានដំបូងដ៏សំខាន់នៅក្នុងកម្មវិធីរបស់អាមេរិក ក្នុងការនាំមនុស្សទៅឋានព្រះចន្ទដ៏ធំល្វឹងល្វើយ ដែលមានគោលដៅឱ្យមនុស្សចុះចតនៅលើផ្ទៃព្រះចន្ទ ជាលើកដំបូងក្នុងឆ្នាំ២០២៨ ក្នុងបេសកកម្មឈ្មោះថា Artemis IV៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm