ផ្សារអេឡិចត្រូនិចក្រសួងពាណិជ្ជកម្ម ជួយលើកកម្ពស់ដល់វិស័យសហគ្រាសធុនតូចនិងមធ្យម

2022/04/01 07:27:31 pm        410

ភ្នំពេញ៖ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ វត្តមាននៃផ្សារអនឡាញនេះ សគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចាត់ទុកថា ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម នឹងរួមចំណែកថែមមួយកម្រិតទៀតដល់ការដាក់តាំងលក់ផលិតផលខ្មែរទៅលើទីផ្សារ ជាពិសេសទីផ្សារអន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារ​ខេមបូឌាត្រេដ ​កាលពីរសៀលថ្ងៃទី៣១ មីនា ឆ្នាំ២០២២កន្លងទៅ ​នៅរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍ថា ផ្សារខេមបូឌាត្រេដ ចូលរួម​ជួយជំរុញ និងគាំទ្រ​សហគ្រាសធុន​មីក្រូ តូច និង​មធ្យម​កម្ពុជា ដើម្បីបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តម បានបន្តថា ផ្សារខេមបូឌាត្រេដ ត្រូវបានបង្កើតឡើងក្នុងពេលដ៏​សមស្រប​ដែលកម្ពុជា បាន​កសាង​មូលដ្ឋានប្រព័ន្ធអេកូឡូហ្ស៊ី សម្រាប់គាំទ្រដល់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង​ការផ្តល់ឱកាស​ដល់សហគ្រាសធុនតូច​ និង​មធ្យមចូលរួម​គាំទ្រ​ដល់វិស័យនេះ ដើម្បី​ធានា​ឱ្យបានថា ផ្សារនេះអនុលោមតាមច្បាប់ជាតិ ​និង​បញ្ញត្តិ​ពាក់ព័ន្ធក្នុងស្រុក និងមានលក្ខណៈស្របតាម​ស្តង់ដារ​អន្តរជាតិ ​ក្នុងគោលដៅការពារផលប្រយោជន៍​សហគ្រាសធុនតូច ​និងមធ្យម និងអ្នក​ប្រើប្រាស់ ព្រមទាំងការទាក់ទាញបន្ថែមទៀតនូវវិនិយោគិនក្នុងស្រុក ​និងអន្តរជាតិបន្ថែមទៀត។

​លោកស្រី ចេន សុភាព ស្ថាបនិកកីតម្បាញខ្មែរ និងកញ្ញា សឹង សុផា​ អ្នកគ្រប់គ្រង​ទូទៅ​នៃសិលា ផិបភើរ ខូអិលធីឌី ​បានបង្ហាញក្តីសប្បាយ​រីករាយ ​និងថ្លែង​អំណរ​គុណដល់ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់​នៃ​ក្រសួងពាណិជ្ជកម្ម ដែលបានបង្កើតឲ្យមានផ្សារនេះឡើង ​ដើម្បីធ្វើឲ្យផលិតផលរបស់ពួកគាត់ កាន់​តែទូលំទូលាយថែមទៀត​ក្នុងការតាំងបង្ហាញលក់​ ជូនដល់អ្នកប្រើប្រាស់ទាំងនៅក្នុងស្រុក និងក្រៅស្រុក។

ពួកគាត់រំពឹងទៀតថា បន្ទាប់ពីផ្សារនេះដាក់ឲ្យដំណើរការផ្លូវការហើយ នឹងធ្វើឲ្យការលក់កាន់​តែ​កើនឡើង​ថែមទៀត​ ជាពិសេសបង្កើតឱកាសការងារដល់ប្រពលរដ្ឋ​ដែល​កំពុងខ្វះខាត។

គិតរហូតមកដល់ពេលនេះ ​ផ្សារខេមបូឌាត្រេដ ​ទទួលបានសហគ្រាសធុនតូច ​និងមធ្យមនៅកម្ពុជា ចុះឈ្មោះចំនួន ​៣៩៤ ក្រុមហ៊ុន/សហគ្រាស ​ក្នុងនោះមាន​ ១០៧ក្រុមហ៊ុន/សហគ្រាស ត្រូវបាន​អនុញ្ញាត​ឲ្យដំណើរការគណនីរបស់ខ្លួន។ ចំណែកចំនួនផលិតផលដាក់លើកនៅ​លើ​ផ្សារខេមបូឌាត្រេដ ​មាន​រហូតដល់ជាង ១.០០០មុខ។

តាមផែនការត្រឹម​ពាក់​កណ្តាលឆ្នាំ ​២០២៣ ផ្សារខេមបូឌាត្រេដ ​នឹងមាន​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា​ យ៉ាងហោចណាស់ ៥០០ក្រុមហ៊ុន/សហគ្រាស ​ចុះឈ្មោះលើផ្សារខេមបូឌាត្រេដ ៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm