កម្ពុជា និងសាធារណរដ្ឋបង់ក្លាដែស ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ

2026/04/02 06:45:06 pm        137

រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អនុញ្ញាតជូនឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព​នៃ​សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យ​កា​​ន់​តែ​ស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួប​ដ៏​មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់​យ៉ាង​សកម្ម​លើ​ទិស​ដៅ​សហ​ប្រតិបត្តិការ​សំខាន់​ៗ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ការ​សំរួល​ការ​ស្នើ​សុំ​ទិដ្ឋាការតាមប្រព័ន្ធអនឡាញឱ្យបានប្រសើរបន្ថែមទៀត ការរៀប​ចំ​កម្មវិ​ធី​ផ្លាស់​ប្តូរ​ទស្សន​កិច្ច ​និងFAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍ Roadshow និ​ង​ការ​បង្កើត​កញ្ចប់​ទស្សនកិច្ចរួម ការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ និងការ​ជំរុញ​ខ្សែ​ទស្សន​កិច្ច​ព្រះពុទ្ធសាសនា និងធម្មយាត្រា ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ​របស់​ប្រទេស​ទាំងពីរ។

ជាកិច្ចឆ្លើយតប ភាគីទាំងពីរ ក៏បានលើកឡើងពីការបេ្តជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់ ជា​ពិសេស​ទៅ​កាន់តំបន់សក្តានុពលទេសចរណ៍ ដែលជា​កត្តា​សំខាន់​ក្នុង​ការ​កើន​ឡើង​នៃ​លំហូរ​ទេសចរ​។

សូមបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែល​បាន​អភិវឌ្ឍ​ទៅ​ជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យ​ទេសចរណ៍​ផង​ដែរ​។ ​ទន្ទឹមនឺងនេះ ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិ​ប្រមាណជាង ៧០០.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបង់ក្លាដែសមានចំនួនជាង ៣.០០០​នាក់ កើនឡើងប្រមាណជាង ៦០% ប្រៀបធៀបនឹងរយៈពេលនៃឆ្នាំមុន ដែល​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ការ​ពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm