MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់

2026/04/02 07:01:00 pm        123

ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក The Mobile Legends: Bang Bang Professional League–Cambodia ឬ MPL-Cambodia រដូវកាលទី១០ នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ជាមួយកំណែទម្រង់កាន់តែអស្ចារ្យ ដែលមានការកើនឡើង ទាំងក្រុមចូលរួម និងប្រាក់រង្វាន់។ ការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌល MPL Cambodia Arena ក្រោមការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូឧបត្ថម្ភ ដូចជា Infinix និង Cellcard ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។

សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រៀមប្រជែងជើងឯក MPL Cambodia រដូវកាលទី១០ នេះ មាន ៦ក្រុម ជាបេក្ខភាពក្រុមខ្លាំង MPL រដូវកាលទី៩ រួមមានក្រុម CFU Gaming, Galaxy Legends, Pro E-Sports, Team Flash KH, ក្រុម See You Soon និងក្រុម Valhalla ហើយមាន ២ក្រុម ជាប់វគ្គជម្រុះ MPL KH គឺក្រុម... និង ២ក្រុមទៀត ជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament រួមមានក្រុម Evil Eye Esports ឡើងមកពីការប្រកួត T. Y Media Academy និងក្រុមកីឡាការិនី Galaxy Phoenix ឡើងមកពីការប្រកួត Queen Legends។

ថ្លែងក្នុងសន្និសីទបើកការប្រកួត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ដួង មាសចំរើន អគ្គនាយរងនៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន ជាក់ស្ដែងការប្រកួត MPL Cambodia ដែលបានដំណើរការប្រកួតឈានដល់រដូវកាលទី១០ ជាមួយការប្រកួតប្រជែងដ៏អស្ចារ្យ រហូតផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ទៀតផង។

ជាមួយគ្នា ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ខ្ពស់ ចំពោះការប្រកួត MPL រដូវកាលថ្មីនេះ នឹងផ្ដល់នូវទស្សនីភាព និងការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពិសេសការបញ្ជូលក្រុមកីឡាការិនីមកពី Queen Legends ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញថែមទៀត។

ជាមួយគ្នាលោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក នៃស្ថាប័នMOONTON នៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសក្ដានុពល និងភាពរីកចម្រើននៃសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលជំរុញឲ្យឈានដល់ការច្របាច់បញ្ចូលគ្នា និងបញ្ជូលក្រុមកីឡាការិនីលើកដំបូងក្នុងការប្រកួត MPL ។ លោកសង្ឃឹមថា នេះជាការចាប់ផ្ដើមថ្មីមួយ ដើម្បីរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន។

គួរដឹងថា រដូវកាលថ្មី នៃព្រឹត្តិការណ៍ MPL គឺជាកំណែទម្រង់ថ្មីសម្រាប់ការប្រកួត MLBB ជាពិសេសគឺ 3rd Party Tournament ដូចជា Queen Legends និង T.Y Media Academy Cup ដែលក្រុមជើងឯក ត្រូវបានទទួលកៅអីផ្ទាល់ដើម្បីចូលរួមនៅ MPL Cambodia ស្របតាមគោលបំណងដើម្បីបើកផ្លូវឱ្យកីឡាករថ្មីៗ មានឱកាសវិវត្តន៍ខ្លួនកាន់តែច្រើនជាងមុន និងបង្កើតបានធនធានកីឡាករ-កីឡាការិនីអាជីពកាន់តែច្រើន។

ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំបានសម្រេចបង្កើនប្រាក់រង្វាន់សរុបរហូតដល់ ៥ម៉ឺនដុល្លារផងដែរ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm