បណ្ដាទីតាំងសំខាន់ៗសម្រាប់ប្រារព្ធ«នគរសង្ក្រាន្ត» កំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ

2026/04/02 12:18:09 pm        148

បណ្តាទីតាំងសំខាន់ៗនៅរាជធានីភ្នំពេញ ដែលត្រូវបានកំណត់សម្រាប់រៀបចំនគរសង្ក្រាន្ត បាន​និង​កំពុង​មមាញឹក​ក្នុងការរៀបចំតុបតែងលម្អ ខណៈបុណ្យចូលឆ្នាំថ្មី នៅសល់តែ​១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​

រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែល​ត្រូវ​បាន​កំណត់​យក​ជា​ទីក​ន្លែង​រៀបចំព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ២០២៦។ បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការ​ជាមួយក្រុមការងារ ស.ស.យ.ក កំពុងមមាញឹកក្នុងការតុបតែងលម្អដំឡើងរោង និង​រូប​ចម្លា​ក់​ធំ​ៗ​មួយចំនួនជាបណ្តើរ ៗ អមជាមួយការរៀបចំ​សម្អាត​បរិស្ថាន​អនាម័យ​សួន​ច្បារ​ក្នុង​បរិវេណ​ទីធ្លា​រមណីយដ្ឋានវត្តភ្នំ ដើម្បីឱ្យមានសោភ័ណភាព និងរបៀបរៀបរយ។

ពលរដ្ឋ បានលើកឡើងថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងសប្ដាហ៍ក្រោយនេះ ដោ​យ​អម​ជា​មួយ​ការ​តាំងបង្ហាញ និងតាំងលក់ពីទំនិញ និងផលិតខ្មែរក្នុងស្រុក គឺជាការបង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ហើយវាក៏ជាផ្នែក នៃការជំរុញសេដ្ឋកិច្ចប្រជាជន និង​សេដ្ឋកិច្ចក្នុងស្រុកផងដែរ នៅពេលដែលកំណើនទេសចរណ៍មានការកើនឡើង។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street), សួនវត្តបទុមវតី, ផ្សារទួលទំពូង និង​បណ្ដា​ទីតាំងមួយចំនួនដទៃ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

បន្លែ​ក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋ​គាំទ្រ​ច្រើន
2026/04/02 02:07:01 pm        1
អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ
2026/04/02 01:45:45 pm        1
NEA បង្ហាញគន្លឹះសំខាន់ៗ ៧យ៉ាង ដើម្បីត្រៀមខ្លួនសម្ភាសការងារឱ្យទទួលលទ្ធផលល្អ
2026/04/02 12:50:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បន្លែ​ក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋ​គាំទ្រ​ច្រើន

2026/04/02 02:07:01 pm
​សភាមីយ៉ាន់ម៉ា នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃសុក្រស្អែកនេះ
2026/04/02 01:57:30 pm
​អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ
2026/04/02 01:45:45 pm
​NEA បង្ហាញគន្លឹះសំខាន់ៗ ៧យ៉ាង ដើម្បីត្រៀមខ្លួនសម្ភាសការងារឱ្យទទួលលទ្ធផលល្អ
2026/04/02 12:50:19 pm
​ម៉ាឡេស៊ី ឱ្យបុគ្គលិករដ្ឋាភិបាលធ្វើការពីផ្ទះចាប់ពីពាក់កណ្ដាលខែមេសា ដើម្បីសន្សំសំចៃថ្លៃថាមពល
2026/04/02 12:42:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am