UN៖ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ធ្វើឱ្យជំនួយកាន់តែត្រូវការនៅមជ្ឈិមបូព៌ា

2026/04/02 07:25:22 pm        102

យោងតាមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបានបង្កើនតម្រូវការជំនួយសង្គ្រោះ ខណៈបុគ្គលិកផ្តល់ជំនួយនៅមជ្ឈិមបូព៌ាកំពុងតតាំងជាមួយនឹងការរឹតត្បិតដំណើការចូល។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ង់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាសំខាន់ៗជាច្រើន។ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា មណ្ឌលសុខភាពចំនួន៣០៩កន្លែង និងរថយន្តគិលានសង្គ្រោះចំនួន៤២គ្រឿង បានរងការខូចខាត ដោយមន្ទីរពេទ្យចំនួន៧កន្លែង បានជម្លៀសអ្នកជំងឺចេញ ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។

អង្គការ OCHA ក៏បាននិយាយផងដែរថា ការរំខានដល់ផ្នែកថាមពល និងការដាច់ចរន្តអគ្គិសនី ត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន ហើយរោងចក្របន្សាបទឹកប្រៃនៅលើកោះQeshm ក្នុងខេត្ត Hormozgan ត្រូវបានរងផលប៉ះពាល់។

សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) បាននិយាយថា គិតត្រឹមថ្ងៃពុធ អគារស៊ីវិលជាង ១១៥.០០០កន្លែង រួមមានមណ្ឌលសុខភាព អគារអប់រំ លំនៅឋាន និងអគារពាណិជ្ជកម្ម បានរងការបំផ្លាញ។

ក្រសួងអប់រំ បានរាយការណ៍ពីការខូចខាតដល់អគារអប់រំជាង៧០០កន្លែង។

អ្នកឆ្លើយតបមនុស្សធម៌ នៅតែសកម្ម ដោយក្រុមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) កំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាង ១.២០០កន្លែង។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm