អង់គ្លេស អំពាវនាវរកទំនាក់ទំនងដ៏មានមហិច្ឆតាជាមួយប្លុកអឺរ៉ុប ខណៈលោក Trump គំរាមចាកចេញពីណាតូ

2026/04/02 09:30:17 pm        81

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស នឹងស្វះស្វែងរកភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុប ដោយសារតែអស្ថិរភាពដែលបង្កឡើងដោយសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ពេលវេលានេះតម្រូវឱ្យមានកិច្ចព្រមព្រៀងដ៏មានមហិច្ឆតាជាងមុនជាមួយទីក្រុងព្រុចសែល ដើម្បីពង្រឹងពាណិជ្ជកម្ម និងវិស័យការពារជាតិ។

ការអត្ថាធិប្បាយនេះ កើតឡើងខណៈលោកប្រធានាធិបតី Donald Trump បាននិយាយម្តងទៀតថា លោកកំពុងពិចារណាដកអាមេរិក ចេញពីអង្គការណាតូ ដែលលោកហៅថាជា «ខ្លាក្រដាស»។ លោក Trump តែងតែរិះគន់ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុប ចំពោះការមិនបានគាំទ្រការវាយប្រហាររវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ និងបានរិះគន់យោធារបស់ប្រទេសទាំងនោះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ (១ មេសា) លោក Starmer បានលើកឡើងថា ការបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប នឹងមានន័យថា «ភាពជាដៃគូសម្រាប់ពិភពលោកដ៏គ្រោះថ្នាក់មួយ ដែលគ្រប់គ្នាត្រូវតែហែលឆ្លងរួមគ្នា»។ នេះគឺជាសញ្ញាបង្ហាញថា អង់គ្លេសមានបំណងចង់ងាកទៅរកអឺរ៉ុប និងរក្សាគម្លាតពីសហរដ្ឋអាមេរិក។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសរូបនេះសង្កត់ធ្ងន់ថា លោកនឹងមិនស្ថិតក្រោមសម្ពាធដោយសារការអត្ថាធិប្បាយរបស់លោក Trump ស្តីពីអង្គការណាតូនោះទេ ហើយថា លោកចង់ធានាដល់ប្រជាជនអង់គ្លេសថា ពួកគេនឹងមិនត្រូវបាន «អូសទាញ» ឱ្យធ្លាក់ចូលក្នុងជម្លោះកាន់តែទូលំទូលាយនោះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        72
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm