អវត្តមានពី World Cup បីព្រឹត្តិការណ៍ជាប់គ្នាស្មើនឹង ១២ឆ្នាំ អ្នក​គាំទ្រ​អ៊ីតាលី​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់

2026/04/02 09:59:14 pm        129

ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។

មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍​ជាប់​គ្នា​បែប​នេះ​ឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។

អ្នកគាំទ្របាល់ទាត់អ៊ីតាលីបានបង្ហាញអារម្មណ៍ឈឺចាប់ តែទទួលយកការពិត៖

អ្នកគាំ​ទ្រ៖ រឿងនេះតែងតែកើតឡើងមិនថាបាល់ទាត់រឿងអ្វីផ្សេងទេ នៅពេលដែល​អ្នក​ធ្វើ​អ្នក​នឹង​ជួប​បរាជ័យជៀសមិនផុត។ មុនខុសគ្នាទេ បាល់ទាត់ពេលខ្លះ​យើង​ឈ្នះ​ពេល​ខ្លះ​យើង​ចាញ់​។ ខ្ញុំ​នៅតែគិតថា Gennaro Gattuso ធ្វើបានល្អហើយ។

អ្នកគាំទ្រស្រី៖ ខ្ញុំពិតជាសោកស្តាយ ទោះខ្ញុំមិនមែនជាអ្នកគាំទ្របាល់ទាត់ក៏ដោយ។ ខ្ញុំ​គិតថាអ៊ីតាលីធ្វើបានល្អហើយ គ្រាន់តែមិនមានសំណាង។ ខ្ញុំនឹងព្យាយាមទទួលយកការពិត និង​សង្ឃឹម​ថាពួកគេធ្វើបានល្អនៅពេលក្រោយ។

អ្នកគាំទ្រ៖ នេះជាបរាជ័យដ៏ធំមួយរបស់ពួកយើង ហើយមិនមែនជារឿងថ្មីដែរ ពួកយើង​ស្គាល់​អារម្មណ៍​ពីរលើកជាប់គ្នា ហើយឥឡូវបីលើកជាប់គ្នា។ World Cup ឆ្នាំនេះមានដល់ទៅ ៤៨ ក្រុម ហើយយើងមិនទទួលបានកៅអី នេះជារឿងឈឺចាប់បំផុតមួយ។

រំលឹកថា តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ​ ២០០៦ អ៊ីតាលី​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូល​ឡើយ​នៅ​ពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ​ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល៕ អត្ថបទ៖នាង សុភាវុធ

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm