អ៊ុយក្រែននឹងទទួលបានជំនួយហិរញ្ញវត្ថុចំនួន ២០លានដុល្លារកាណាដា (១៤,៤ លានដុល្លារ) ពីទីក្រុង អូតាវ៉ា ដើម្បីកសាងវិស័យថាមពលរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការរាយការណ៍របស់លោកស្រីនាយករដ្ឋមន្ត្រី Yulia Sviridenko។

លោកស្រី បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«យើងសូមកោតសរសើរចំពោះការគាំទ្រជាប់លាប់របស់ប្រទេសកាណាដា និងការចូលរួមវិភាគទានចំនួន ២០ លានដុល្លារកាណាដា ដែលបានប្រកាសថ្មីៗនេះ ដល់មូលនិធិគាំទ្រថាមពលអ៊ុយក្រែន»។

ប្រទេសអ៊ុយក្រែន បានជួបប្រទះបញ្ហាផ្គត់ផ្គង់ថាមពល ចាប់តាំងពីចុងឆ្នាំ ២០២៥ ដោយសារតែអាកាសធាតុអាក្រក់ និងការខូចខាតយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ ស្ថានភាពអាសន្ន ត្រូវបានប្រកាស នៅក្នុងវិស័យថាមពលរបស់ប្រទេសនេះ។ នៅក្នុងតំបន់ជាច្រើន ការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃដែលមានរយៈពេលជាច្រើនម៉ោង នៅតែកើតឡើង៕