នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ គោលបំណងសង្គ្រាមអ៊ីរ៉ង់ សម្រេចបានហើយ ចុះនៅមានអ្វីបន្ថែមទៀត?

2026/04/02 11:05:09 pm        60

នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា គោលបំណងដើមនៃសង្គ្រាម នៅអ៊ីរ៉ង់ ត្រូវបានសម្រេចហើយ តែគេមិនដឹងច្បាស់ថា តើនៅមានអ្វីទៀតដែលត្រូវសម្រេចឲ្យបាននោះ។

លោក Albanese បានអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង ដោយកត់សម្គាល់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឲ្យមូលដ្ឋានឧស្សាហកម្មទ័ពអាកាស កងទ័ពជើងទឹក និងយោធារបស់អ៊ីរ៉ង់ចុះខ្សោយហើយ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅរដ្ឋធានី Canberra លោកបានថ្លែងថា៖ «ឥឡូវនេះ គោលបំណងទាំងនោះ ត្រូវបានសម្រេចហើយ ហើយគេមិនច្បាស់ថា តើត្រូវសម្រេចអ្វីបន្ថែមទៀត ឬថា តើចំណុចបញ្ចប់មើលមានរូបភាពយ៉ាងដូចម្ដេច។ តែអ្វីដែលច្បាស់លាស់នោះ គឺថា សង្គ្រាមកាន់តែយូរ ផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកនឹងកាន់តែធ្ងន់ធ្ងរ»។

អូស្ត្រាលី ដែលពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល និងកាន់កាប់ការផ្គត់ផ្គង់ប្រេងសាំងប្រហែល ៣៧ថ្ងៃ បានប្រឹងប្រែងបន្ធូរបន្ថយផលប៉ះពាល់ដោយសារតម្លៃប្រេងឡើងខ្ពស់ ដោយកាត់បន្ថយពន្ធប្រេងសាំង និងសន្យាផ្តល់ប្រាក់កម្ចីចំនួន ៦៨០លានដុល្លារដល់ក្រុមហ៊ុននានា។ នៅមុននេះ លោក Albanese បាននិយាយថា អូស្ត្រាលីមិនមែនជាអ្នកចូលរួមក្នុងសង្គ្រាមនេះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយនៅថ្ងៃទី២ ខែមេសានេះថា ទីក្រុង Canberra កំពុងពិភាក្សាជាមួយចក្រភពអង់គ្លេស និងបារាំង អំពីរបៀបដែលខ្លួនអាចរួមចំណែកដល់ការបើកច្រកសមុទ្រ Hormuz ដែលតាមផ្លូវនោះ ១ភាគ៥ នៃប្រេងរបស់ពិភពលោកឆ្លងកាត់ ក្នុងអំឡុងពេលមិនទាន់មានជម្លោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        91
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        128
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm