ក្រុងប៉េកាំងរិះគន់អាមេរិក ក្នុងការដកចិនពីពាណិជ្ជកម្មវ៉េណេស៊ុយអេឡា និងជំរុញឲ្យបញ្ចប់ទណ្ឌកម្ម

2026/04/02 11:10:28 pm        58

កាលពីថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) ទីក្រុងប៉េកាំង បានរិះគន់ចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការចេញ «អាជ្ញាប័ណ្ណពិសេស» ដែលមិនរាប់បញ្ចូលប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ និងគុយបា ក្នុងប្រតិបត្តិការពាណិជ្ជកម្មជាមួយវ៉េណេស៊ុយអេឡា។

អមដោយការសង្កត់ធ្ងន់លើ «ការការពារផលប្រយោជន៍» នៃប្រទេសសេដ្ឋកិច្ចធំទី ២ របស់ពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការរឹតបន្តឹង លើកិច្ចសហប្រតិបត្តិការចិន-វ៉េណេស៊ុយអេឡា ដោយការចេញនូវអ្វីដែលហៅថា អាជ្ញាប័ណ្ណពិសេស»។

គួរបញ្ជាក់ថា នៅក្នុងចំណាត់ការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងវ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រតិបត្តិការថ្មីនេះ មិនពាក់ព័ន្ធនឹងការកែច្នៃ ឬការចម្រាញ់រ៉ែមានប្រភពដើមពីវេណេស៊ុយអេឡាឡើយ ក្នុងនោះរួមទាំងរ៉ែមាស ហើយក៏មិនរាប់បញ្ចូលរុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង គុយបា និងចិនផងដែរ។

ជំនួសឲ្យការចេញអាជ្ញាប័ណ្ណពិសេសនេះ លោកស្រី Mao បានបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែ «លុបចោលទណ្ឌកម្មជាឯកតោភាគីខុសច្បាប់ លើប្រទេសវ៉េណេស៊ុយអេឡាភ្លាមៗ ជាជាងប្រើប្រាស់នូវអ្វីដែលហៅថា អាជ្ញាប័ណ្ណពិសេស ដើម្បីបិទបាំងចំណាត់របស់ខ្លួន» ដែលមានគោលបំណងរារាំង «ផលប្រយោជន៍ស្របច្បាប់របស់ភាគីផ្សេងទៀត»។

វិធានការចុងក្រោយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក បានឆ្មក់ចូលទីក្រុង Caracas កាលពីខែមករា ដោយបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro រួមជាមួយភរិយារបស់លោក គឺលោកស្រី Cilia Flores ដែលត្រូវបានឃុំខ្លួននៅទីក្រុង New York ពីបទចោទប្រកាន់ជាច្រើន រួមទាំងការជួញដូរគ្រឿងញៀន និងបទល្មើសទាក់ទងនឹងអាវុធ។ អ្នកទាំង២ បានបដិសេធការចោទប្រកាន់ទាំងនោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm