នាវាចំនួន ២.១៩០គ្រឿង ជាប់គាំងនៅក្នុងឈូងសមុទ្រ ដោយសារអ៊ីរ៉ង់បិទផ្លូវ

2026/04/02 11:45:09 pm        113

យោងតាមទិន្នន័យសមុទ្រថ្មី នាវាដឹកប្រេង និងឧស្ម័នជាង ៣២០គ្រឿង ស្ថិតក្នុងចំណោមនាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ២.១៩០គ្រឿង ដែលជាប់គាំងនៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃពុធ ដោយសារការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស ខណៈដែលចរាចរណ៍មានកំណត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតែបន្តឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។

នាវាដែលជាប់គាំងរួមមាននាវាដឹកឧស្ម័នធំៗចំនួន ១២ គ្រឿង និងនាវាដឹកប្រេងឆៅធំៗចំនួន ៥០     គ្រឿង។ ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់សមុទ្រ Kpler បាននិយាយថា មានតែនាវាចំនួន ៦គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រ ចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ ដែលតិចជាងមុនច្រើនណាស់ ដោយនាវាប្រហែល ១២០គ្រឿង ដែលធ្វើដំណើរជារៀងរាល់ថ្ងៃ ក្នុងពេលសន្តិភាព។

នាវាដែលបានឆ្លងកាត់ ត្រូវឲ្យធ្វើដំណើរតាមច្រករបៀងដែលត្រូវបានអនុម័តដោយអ៊ីរ៉ង់នៅជិតកោះ Larak នៅឆ្នេរសមុទ្ររបស់ខ្លួន ដោយសារព័ត៌មាន Lloyd’s List បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មាននាវាចំនួន ៤៨គ្រឿង បានប្រើប្រាស់ផ្លូវឆ្លងកាត់នេះ ចាប់តាំងពីសប្តាហ៍មុន ដែលភាគច្រើនមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឬប្រទេសដែលរក្សាចំណងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់។

អ៊ីរ៉ង់បានដាក់កំហិតលើច្រកសមុទ្រនេះ ដែលប្រេង និងឧស្ម័នប្រហែល ២០ភាគរយនៃពិភពលោក ឆ្លងកាត់ជាធម្មតា ចាប់តាំងពីប្រទេសនេះ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃ២៨ ខែកុម្ភៈ។ ម្ចាស់នាវាដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ បានប្រឈមនឹងការបង់ថ្លៃរហូតដល់ ២ លានដុល្លារ ដែលត្រូវបានគេដាក់ឈ្មោះថា «កន្លៃបង់ប្រាក់របស់ទីក្រុងតេអេរ៉ង់» ទោះបីជាអ៊ីរ៉ង់ បានបង្ហាញថា ខ្លួនអាចនឹងលើកលែងការគិតថ្លៃបែបនេះសម្រាប់នាវាមកពីប្រទេសជាមិត្ត រួមទាំងប្រទេសម៉ាឡេស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm