ប៉ាគីស្ថាន បញ្ជាក់ថា អាហ្វហ្គានីស្ថាន គឺជាអ្នកមានកាតព្វកិច្ចបញ្ចប់អរិភាព

2026/04/03 12:31:39 am        86

ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា បន្ទុកនៃការបញ្ចប់ជម្លោះរបស់ខ្លួន ជាមួយអាហ្វហ្គានីស្ថាន គឺស្ថិតនៅលើទីក្រុងកាប៊ុល ខណៈដែលភាគីទាំង២ បានបើកកិច្ចចរចាបឋម ដើម្បីព្យាយាមបញ្ចប់អរិភាព។

ប្រទេសជិតខាងទាំង២ និងធ្លាប់ជាសម្ព័ន្ធមិត្ត បានកំពុងជាប់នៅក្នុងជម្លោះដែលកំពុងតានតឹង ជុំវិញការអះអាងពីទីក្រុងអ៊ីស្លាម៉ាបាដ ដែលថា ទីក្រុងកាប៊ុលកំពុងផ្តល់ជម្រកដល់ក្រុមជ្រុលនិយមដែលត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារឆ្លងព្រំដែន។

ការចរចាបានចាប់ផ្តើមនៅទីក្រុង Urumqi ភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក Wang Yi។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Hussain Andrabi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីថា រដ្ឋាភិបាលសង្ឃឹមថា នឹងមាននូវ «ដំណោះស្រាយយូរអង្វែង»។ លោកបាននិយាយថា៖ «ការចូលរួមរបស់យើង (ក្នុងការចរចា) គឺជាការបញ្ជាក់ឡើងវិញនូវកង្វល់ស្នូលរបស់យើង។ តែទោះជាយ៉ាងណាក្ដី បន្ទុក ឬភារកិច្ចនៃដំណើរការពិតប្រាកដ គឺស្ថិតនៅលើប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវតែបង្ហាញពីវិធានការប្រចក្ស និងអាចផ្ទៀងផ្ទាត់បាន លើក្រុមភេរវករដែលប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប៉ាគីស្ថាន»។

ប៉ាគីស្ថាន ដែលមានទាំងទំនាក់ទំនងយូរអង្វែងជាមួយអ៊ីរ៉ង់ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានចូលរួមក្នុងកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីព្យាយាមនាំទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ទៅកាន់តុចរចា ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំង២ នៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm