ក្រោយពីចំណាយពេល ១ខែនៅក្រៅសង្រ្គាម ក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានលូកដៃចូលក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា រវាងសម្ព័ន្ធមិត្តរបស់ពួកគេ គឺអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួន គឺសហរដ្ឋអាមេរិក ហើយនិងអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ពាក់ព័ន្ធរបស់ពួកគេមានដែនកំណត់មកទល់នឹងពេលនេះ ក្នុងនោះកាលពីថ្ងៃទី ២៨ ខែមីនា ពួកគេបានបញ្ជាក់ការវាយប្រហារលើអ៊ីស្រាអែល ហើយនិងពុំមានគោលដៅលើការដឹកជញ្ជូនក្នុងសមុទ្រក្រហមនោះទេ ដូចដែលក្រុមឧទ្ទាមហ៊ូធីធ្លាប់ធ្វើកាលពីមុន បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ។
ដូច្នេះហើយសំណួរនៅត្រង់ថាតើក្រុមឧទ្ទាមហ៊ូធីចង់លូកដៃចូលក្នុងសង្រ្គាមច្រើនបែបណា ពេលដែលពួកគេដឹងថា ពួកគេចង់បញ្ជៀសការប្រឈមទ្រង់ទ្រាយធំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ពួកគេនៅក្នុងប្រទេសយេម៉ែន ។
វាជារឿងសំខាន់មួយត្រូវដឹងពីក្រឹតដែលក្រុមឧទ្ទាមហ៊ូធីបានធ្វើដោយឯករាជ្យពីអ៊ីរ៉ង់ នៅក្នុងការសម្រេចចិត្តវាយប្រហាររបស់ពួកគេ ។
ការពិតបង្ហាញថា ទំនាក់ទំនងរវាងក្រុមឧទ្ទាមហ៊ូធី និងអ៊ីរ៉ង់ ផ្អែកលើភាពជាដៃគូស្មើភាពគ្នាគឺ ទីក្រុងតេអេរ៉ង់ផ្តល់ការគាំទ្រដល់ក្រុមមួយនេះ នូវជំនាញ បច្ចេកវិទ្យា និងការគ្របដណ្តប់របត់នយោបាយត្រង់ “អ័ក្សតស៊ូ” ក្នុងតំបន់ដឹកនាំដោយអ៊ីរ៉ង់ ខណៈដែលក្រុមហ៊ូធី ត្រូវចេះរក្សាសមត្ថភាពក្នុងការបម្រើគម្រោងរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន ៕