អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump

2026/04/03 03:55:40 am        29

នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីរ៉ង់បានគំរាមវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងការបាញ់មីស៊ីលលើទីក្រុងតែល អាវីវ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សន្យាទម្លាក់គ្រាប់បែកលើសាធារណរដ្ឋអ៊ិស្លាមឲ្យវិលត្រឡប់ទៅរកយុគសម័យថ្មវិញ ។

សង្រ្គាមដែលបានផ្ទុះឡើងកាលពីរយៈពេលជាង ១ខែមុន ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោក ។

ក្នុងសុន្ទរកថានៅសេតវិមាន លោក Trumpនិយាយថា សហរដ្ឋអាមេរិកជិតសម្រេចបានគោលដៅរបស់ខ្លួនហើយ ប៉ុន្តែលោកបានព្រមានថា ការវាយប្រហារនឹងកាន់តែខ្លាំងក្លា បើសិនជាអ៊ីរ៉ង់មិនឈានដល់ដំណោះស្រាយចរចាទេនោះ ។

នៅក្នុងសុន្ទរកថារយៈពេល ១៩នាទីនៅមុខទង់ជាតិអាមេរិក លោក Trumpនិយាយថា នៅរយៈពេល ២-៣សប្តាហ៍ទៀត ពួកយើងនឹងធ្វើឲ្យពួកគេវិលត្រឡប់ទៅកាន់យុគសម័យថ្មវិញ ជាទីកន្លែងរបស់ពួកគេ ។

អ៊ីរ៉ង់បានឆ្លើយតបភ្លាមៗ ក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលចាប់ផ្តើមដំណើរការ ហើយនគរបាលឆ្លើយតបទៅកាន់ទីតាំងរងផលប៉ះពាល់ជាច្រើន ពេលដែលមនុស្ស ៤នាក់ ត្រូវបានគេរាយការណ៍ថា រងរបួសស្រាលនៅទីក្រុងតែល អាវីវ ។

ទីបញ្ជាការយោធាអ៊ីរ៉ង់ Khatam Al-Anbiya បានចេញសេចក្តីថ្លែងការណ៍នៅលើកញ្ចក់ទូរទស្សន៍រដ្ឋដោយព្រមានថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលរង់ចាំការកម្ទេចច្រើនជាងនេះ ទ្រង់ទ្រាយធំជាងនេះ និងបំផ្លិចបំផ្លាញខ្លាំងជាងនេះ ។

សេចក្តីថ្លែងការណ៍បន្តថា ជាមួយនឹងទំនុកចិត្តលើព្រះដ៏មានឫទ្ធានុភាពបំផុត សង្រ្គាមមួយនេះនឹងបន្តរហូតដល់ភាពអាម៉ាស់របស់អ្នក ការសោកស្តាយជារៀងរហូត និងការសុំចុះចាញ់របស់អ្នក ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        104
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        141
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm