កិច្ចពិភាក្សាដឹកនាំដោយអង់គ្លេសស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បញ្ចប់ដោយគ្មានលទ្ធផល ខណៈទាមទារបើកឡើងវិញជាបន្ទាន់

2026/04/03 03:58:13 pm        116

កិច្ចប្រជុំដឹកនាំដោយចក្រភពអង់គ្លេសនៃប្រទេសប្រមាណ ៤០ ស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍២ មេសា សប្ដាហ៍នេះ ជាមួយនឹងការទាមទារឱ្យមានការបើកផ្លូវដឹកជញ្ជូនដ៏សំខាន់ឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ប៉ុន្តែពុំមានលទ្ធផលភ្លាមៗនោះទេ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Yvette Cooper បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់កំពុងព្យាយាមចាប់សេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំងនៅក្នុងច្រកសមុទ្រ Hormuz។ ពួកគេមិនត្រូវឈ្នះឡើយ។

លោកស្រីបានបន្ថែមថា ដោយហេតុនេះ ដៃគូនៅថ្ងៃនេះបានអំពាវនាវឱ្យមានការបើកច្រកសមុទ្រឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងការគោរពគោលការណ៍ជាមូលដ្ឋាននៃសេរីភាពការធ្វើនាវាចរណ៍ និងច្បាប់សមុទ្រ។

ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ២០២៦ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញសំខាន់ៗទូទាំងពិភពលោក រួមទាំងប្រេង ឧស្ម័នធម្មជាតិរាវ និងជីកសិកម្មជាដើម ដែលជាដើមចមនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល។

លោកស្រី Cooper បានបន្ថែមថា រដ្ឋមន្ត្រីការបរទេស និងតំណាងដែលបានចូលរួមក្នុងជំនួបតាមអនឡាញបានពិភាក្សាអំពីវិស័យជាច្រើននៃ សកម្មភាពរួម និងសម្របសម្រួលដែលអាចធ្វើទៅបាន។

លោកស្រីថា ចំណាត់ការនេះអាចរួមបញ្ចូលទាំងសម្ពាធការទូតកាន់តែខ្លាំង រួមទាំងតាមរយៈអង្គការសហប្រជាជាតិ ក៏ដូចជាទណ្ឌកម្មដែលអាចកើតមានផងដែរ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងដើម្បីការពារផ្លូវទឹកដ៏សំខាន់នេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm