គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ស្នើ​សហព័ន្ធ​ពិចារណា​កំណត់ពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​នារី​

2021/04/27 09:59:58 am        141

​បាល់ទាត់៖ លោក ចាន់ ពេញ គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ព្រះខ័ន​រាជ​ស្វាយរៀង បានស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើការ​ពិចារណាក្នុងការ​កំណត់ពេល​វេលា និង​ទីកន្លែង​សុវត្ថិភាពដើម្បី​រៀបចំ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ជម្រើស​ជើងឯក​បាល់ទាត់​លី​គ​នារីឆ្នាំ​២០២០ ដែល​ក្រុម​ខ្លួនត្រូវ​ជួប​ជាមួយ​ក្រុម​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏។​

​ការលើកឡើង​បែបនេះ បន្ទាប់ពី​សហព័ន្ធបានសម្រេច​ពន្យា​ពេល​ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​នារីកាលពី​ថ្មីៗ ដោយសារ​ការរីក​រាល​ដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ។ តែ​ក្រោម​ហេតុផលលី​គ​បុរស​អាច​ប្រកួត​បាន ចុះ​ហេតុអ្វី​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​នារីមិនអាច​ប្រកួត​បាន​នោះ លោក ចាន់ ពេញ បានស្នើ​សហព័ន្ធ​គួរ​ពិចារណាដើម្បី​បញ្ចប់​ការប្រកួត​ចុងក្រោយ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ត្រៀមខ្លួន​ជានិច្ច សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ ។​ ​​គួរ​បញ្ជាក់ថា មុន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​នារី ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​ទម្លាក់​ក្រុម​នារី​ខេត្ដ​បាត់ដំបង ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ Play-Off ហើយ​បាន​បន្ដ​យកឈ្នះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ​កន្លងទៅ ។

ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រជាមួយ​ក្រុម​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏ដែលជា​ក្រុម​កំពូល​តារាង ដំបូង​ឡើយ​គ្រោង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិតាំងពី​ថ្ងៃទី​២៨ ខែកុម្ភៈ​ម្ល៉េះ តែដោយសារ​ស្ថាន​ភាព​ជំងឺ​កូ​វីដ​-១៩ មាន​ការរីក​រាលដាល​កាន់តែខ្លាំង​នៅ​កម្ពុជា សហព័ន្ធ​ក៏​សម្រេច​លើក​ពេល​តែម្ដង ដោយ​រហូត​មកទល់ពេលនេះ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        82
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        91
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm