កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៧ តម្លៃ ១,៥ សែនកោដិដុល្លាររបស់លោក Trump ផ្ដល់អាទិភាពលើខែលមីស៊ីល

2026/04/03 05:32:36 pm        104

ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងបើកបង្ហាញសំណើកញ្ចប់ថវិកាការពារជាតិដ៏មានមហិច្ឆតារបស់លោកចំនួន ១,៥ សែនកោដិដុល្លារ សម្រាប់ឆ្នាំថវិកាបន្ទាប់នៅថ្ងៃសុក្រ ទី៣ ខែមេសា នេះ ដែលជាកំណើនដ៏ធំបំផុតមិនធ្លាប់មាននៃការចំណាយលើវិស័យការពារជាតិធៀបនឹងឆ្នាំមុន ចាប់តាំងពីសម័យក្រោយសង្គ្រាមលោកលើកទី២មក។

ការផ្តល់មូលនិធិសម្រាប់ខែលការពារមីស៊ីលឈ្មោះ «Golden Dome» តម្លៃ ១៨៥ ពាន់លានដុល្លាររបស់លោក Trump ត្រូវបានរំពឹងថានឹងដាក់បញ្ចូលជាអាទិភាពទៅក្នុងសំណើថវិកា រួមជាមួយនឹងយន្តហោះចម្បាំង F-35 និងនាវាចម្បាំងជាច្រើនគ្រឿងទៀត។ ការបញ្ជាទិញនាវាមុជទឹកខ្នាត Virginia រួមទាំងអាទិភាពសំខាន់ៗផ្សេងទៀតក្នុងការសាងសង់នាវា ក៏ត្រូវបានរំពឹងទុកផងដែរ។

កាលពីឆ្នាំមុន លោក Trump បានស្នើកញ្ចប់ថវិកាការពារជាតិចំនួន ៨៩២,៦ ពាន់លានដុល្លារពីសភា បន្ទាប់មកបានបន្ថែមចំនួន ១៥០ ពាន់លានដុល្លារទៀត តាមរយៈសំណើថវិកាបន្ថែម ដែលធ្វើឱ្យតម្លៃសរុបកើនឡើងលើសពី ១ សែនកោដិដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក។ ក្របខណ្ឌសំណើថវិកាថ្មីសម្រាប់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ នឹងត្រូវប្រកាសនៅថ្ងៃសុក្រនេះ ហើយមន្ត្រីមន្ទីរបញ្ចកោណមួយរូបបានឱ្យដឹងថា ព័ត៌មានលម្អិតបន្ថែមអំពីកញ្ចប់ថវិកាការពារជាតិដ៏ធំសម្បើមមួយនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមេសា ខាងមុខ។

កាលពីដើមឆ្នាំ២០២៦នេះ រដ្ឋបាលរបស់លោក Trump បានពិចារណាថា តើសំណើថវិកាចំនួន ១,៥ សែនកោដិដុល្លារនេះ គួរតែរៀបចំឡើងក្នុងទម្រង់ញែកពីគ្នាជាថវិកាសន្តិសុខជាតិចំនួន ៩០០ ពាន់លានដុល្លារ និងបន្ថែមសំណើបន្ថែមពី ៤០០ ពាន់លានដុល្លារ ទៅ ៦០០ ពាន់លានដុល្លារទៀតដែរឬទេ ដែលស្រដៀងទៅនឹងរចនាបថដែលប្រើក្នុងឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ សំណើថវិកានេះនឹងត្រូវយកទៅជជែកដេញដោលក្នុងសភានាពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm