កាកបាទក្រហម៖ តម្រូវការវេជ្ជសាស្រ្តបន្ទាន់នៅអ៊ីរ៉ង់កើនឡើងខ្លាំង ដោយអំពាវនាវឱ្យមានការគាំទ្រ

2026/04/03 07:06:34 pm        56

ប្រធានកាកបាទក្រហមនៅប្រទេសអ៊ីរ៉ង់ បាននិយាយថា តម្រូវការវេជ្ជសាស្រ្តបន្ទាន់នៅក្នុងប្រទេសអ៊ីរ៉ង់កំពុងកើនឡើងខ្លាំង ដោយអំពាវនាវឱ្យមានការគាំទ្របន្ថែម និងបានបង្ហាញការព្រួយបារម្ភអំពីសមត្ថភាពរបស់ខ្លួនក្នុងការបំពេញបន្ថែមការផ្គត់ផ្គង់ ប្រសិនបើសង្គ្រាមរយៈពេលជាងមួយខែមកនេះ នៅតែបន្ត។

មនុស្សជាង ១.៩០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមជាងមួយខែកន្លងទៅនេះ និងមនុស្សជាង២១.០០០នាក់បានរងរបួស នេះបើយោងតាមសហព័ន្ធនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) ជាអង្គការមនុស្សធម៌នៅក្នុងប្រទេសតែមួយគត់ដែលកំពុងធ្វើប្រតិបត្តិការនៅទីនោះ។

លោកស្រី Maria Martinez ប្រធានគណៈប្រតិភូប្រចាំប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមវីដេអូ ពីទីក្រុងតេអេរ៉ង់ថា «ស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ»។ ក្រុមជំនួយនេះ មានអ្នកឆ្លើយតបចំនួន១សែននាក់នៅទូទាំងខេត្តចំនួន៣១ របស់ប្រទេស ព្រមទាំងមានរោងចក្រ ឧទ្ធម្ភាគចក្រ និងសត្វសុនខជួយសង្គ្រោះរបស់ខ្លួន ដែលផ្តល់ជំនួយដំបូងសម្រាប់អ្នករងរបួសដោយការវាយប្រហារតាមអាកាស និងគាំទ្រដល់អ្នកជម្លៀសខ្លួន។ លោកស្រី និយាយថា សម្រាប់ពេលនេះ ខ្លួនមិនប្រឈមនឹងកង្វះការផ្គត់ផ្គង់ទេ ប៉ុន្តែខ្វះការផ្តល់មូលនិធិ ហើយកំពុងប្រឈមនឹងការពន្យារពេល និងការកើនឡើងតម្លៃសម្រាប់ការនាំចូល។ លោកស្រី និយាយថា សហព័ន្ធនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC)  អាចត្រូវពិនិត្យឡើងវិញការអំពាវនាវបន្ទាន់រកថវិកាចំនួន៥០,០៥លានដុល្លាររបស់ខ្លួន ទោះបីជាបច្ចុប្បន្នខ្លួនទទួលបានមូលនិធិត្រឹមតែ ៦% ក៏ដោយ។ សហព័ន្ធនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC)  មិនអាចនាំចូលឧបករណ៍សម្រាប់របួសដែលគំរាមកំហែងដល់អាយុជីវិត ពីឃ្លាំងនៅទីក្រុងឌូបៃរយៈពេលជាច្រើនសប្តាហ៍មកហើយ ក្នុងចំណោមបញ្ហាដឹកជញ្ជូនដែលជាប់ទាក់ទងនឹងជម្លោះ ខណៈអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm