ប្រេងឆៅអាមេរិកកើនឡើងជាង ១១% ខណៈភាគហ៊ុនសកលប្រែប្រួល ក្រោយលោកTrumpគំរាមវាយកម្ទេចអ៊ីរ៉ង

2026/04/03 07:49:39 pm        123

តម្លៃប្រេងអាមេរិកបានកើនឡើងជាង ១១% ហើយប្រេងឆៅ Brent បានកើនឡើងជិត ៨% កាលពីថ្ងៃព្រហស្បតិ៍២មេសាសប្ដាហ៍នេះ ក្នុងការជួញដូរក្រោមភាពប្រែប្រួល ខណៈពាណិជ្ជករមានការព្រួយបារម្ភអំពីការរំខានយូរអង្វែងចំពោះការផ្គត់ផ្គង់ប្រេង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវាយកម្ទេចលើអ៊ីរ៉ង់ បន្ថែមទៀត។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៧,៨៧ ដុល្លារ ឬ ៧,៧៨% ក្នុងតម្លៃ ១០៩,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅWest Texas Intermediate របស់អាមេរិកដែរនោះបានកើនឡើង១១,៤២ដុល្លារឬ ១១,៤១%នៅតម្លៃ១១១,៥៤ដុល្លារក្នុងមួយបារ៉ែល ដោយបានឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០មក។

ទីផ្សារហ៊ុនអាស៊ី ប៉ាស៊ីហ្វិក បានហក់ឡើងខ្ពស់ស្ទើរទាំងអស់ពេលបើកការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ៊ីរ៉ង់ និងអូម៉ង់ ត្រូវបានរាយការណ៍ថាធ្វើសេចក្ដីព្រាងពិធីសារផ្លូវការមួយដើម្បីត្រួតពិនិត្យច្រកចេញចូលច្រកសមុទ្រ Hormuz ដោយធ្វើឲ្យមានក្ដីសង្ឃឹមកាន់តែខ្ពស់ថាផ្លូវទឹកដ៏សំខាន់នេះ អាចបើកឡើងវិញដោយផ្នែក។

ផ្សារភាគហ៊ុនដែលកើនឡើងនាំមុខគេ Kospi របស់កូរ៉េខាងត្បូងបានក់ឡើង ១,៧៥%។ផ្សារភាគហ៊ុន Nikkei 225របស់ជប៉ុនបានកើនឡើង ០,៩១% ខណៈ Topix កើនឡើង០,៦៥% ។ផ្សារភាគហ៊ុន របស់អូស្រ្តាលី និងក្រុង ហុងកុង ត្រូវបានបិទសម្រាប់ពិធីបុណ្យ Easter នៅចុងសប្ដាហ៍នេះ ។

ចំណែកភាគហ៊ុនអាមេរិក មានភាពប្រែប្រួលតិចតួច ខណៈ S&P 500 បានធ្លាក់ចុះបន្តិច ហើយសន្ទស្សន៍ផ្សារហ៊ុន Nasdaq-100 ធ្លាក់ចុះ០,០៧% តែភាគហ៊ុន Dow Jones Industrial Average បានកើនឡើង៩ពិន្ទុ ឬ០,០២%។

លោក Trump និយាយថា ប្រតិបត្តិការយោធានឹងត្រូវបានពង្រីក ប៉ុន្តែពុំបានបញ្ជាក់ពេលវេលាសម្រាប់ការបញ្ចប់អរិភាពនោះទេ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានណាមួយដែលអាចនាំទៅដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញឡើយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm