រដ្ឋមន្រ្តីយុត្តិធម៌៖ ឧក្រិដ្ឋជនឆបោកតាម Online ដែលចាប់បាននៅកម្ពុជា​ភាគច្រើន​ប្រើស៊ីមកាត​បរទេស

2026/04/03 08:09:17 pm        222

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល​បង្រ្កាប​បាន​នៅក​ម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមកនោះ គឺភាគច្រើន បានប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើណែត​បរទេស ពោលគឺប្រើស៊ីមកាតបរទេស ដោយរកឃើញរហូតដល់រាប់ម៉ឺនស៊ីមឯណោះ។

នៅក្នុងសន្និសីទសារព័ត៌មាន អំពី «ច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នា​ព្រឹក​ថ្ងៃទី៣ ខែមេសានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​ កម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតដែរ គឺត្រូវបានគេយក​ធ្វើ​ជា​ជង្រុក​សម្រាប់​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ខណៈបទល្មើសនេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​និង​សេដ្ឋកិច្ចកម្ពុជាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ខិតខំ​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើសនេះឱ្យអស់ពីកម្ពុជា ដើម្បីធានាឱ្យបាននូវ​សន្តិសុខ​សុវត្ថិភាព​ដល់​សង្គម​ខ្មែរ​ទាំង​មូលរួមទាំងផ្តល់ទំនុកចិត្តដល់អ្នកទេសចរ និងអ្នកវិនិយោគ​បរទេស​មក​កម្ពុជា​យើង​ផង​ដែរ​។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងទៀតថា បញ្ហា Online Scams នេះ គឺ​មិន​មែន​កើ​តឡើងនៅតែកម្ពុជានោះទេ ពោលគឺកន្លែងណាដែលមានអ៊ីនធឺណិតកន្លែងនោះ គឺ​ពួកឧ​ក្រិដ្ឋ​ជន​​ទាំងនោះ​អាច​ធ្វើ​សកម្មភាពបានទាំងអស់។ ដោយឡែកសម្រាប់កម្ពុជាវិញ ពួក​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បានប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើន ជាពិសេស​ប្រើប្រព័ន្ធ​អ៊ីនធឺណិត​បរទេសធ្វើសកម្មភាពឆបោក។ តែយ៉ាងណាក៏ដោយកងកម្លាំងកម្ពុជា បានខិត​ខំ​ស្រាវ​ជ្រាវ​រក​ឃើញ​យកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន ដោយគ្មាន​ការ​លើក​លែង​នោះ​ឡើយ ​ហើយជនណាដែលជាប់ពាក់ព័ន្ធនឹងករណីនេះក៏នឹងមិនរួចខ្លួនដែរ ខណៈ​ពេល​នេះ​សំណាញ់​ច្បាប់​កម្ពុជា​មានក្រឡាញឹកជាងមុន ដូច្នេះបុគ្គលដែលឆបោក គឺមិនអាចរត់​រួច​ពីផ្លូវ​ច្បាប់​នោះ​ឡើយ​៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm