ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់

2026/04/03 08:15:46 pm        174

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំវេទិកាសាធារណៈ ដែលបើកឱកាសឱ្យសាធារណជន សង្គមស៊ីវិលស្វែងយល់ពីការងារ ក៏ដូចជាលទ្ធផលកំណែទម្រង់ដែលបាននឹងកំពុងអនុវត្តមកនេះ។ វេទិកានេះ ក៏បើកឱកាសឱ្យមានបញ្ចេញទស្សនៈ និងមានការសួរសំណួរបន្ថែម។ វេទិកានេះ ក៏មានវាគ្មិនចំនួន ៤រូប ដែលនឹងមានប្រសាសន៍លម្អិតផ្ដោតលើ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។

ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃនេះ បានរៀបចំវេទិកា កែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ»។ នេះជា វេទិកា ដែលរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ដើម្បីផ្តល់ឱកាសឱ្យមានការស្វែងយល់កាន់តែលម្អិត និងផ្តល់ជាឱកាសសួរសំណួរ សុំការពន្យល់លម្អិតបន្ថែម លើការងារកំណែទម្រង់ដែលកំពុងនឹងអនុវត្ត។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។

ឯកឧត្តម បានលើកឡើងបន្ថែមថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវ៖ (១)ការពង្រឹង និងការកែទម្រង់ស្ថាប័ន, (២)ការលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, (៣)ការលើកកម្ពស់ និងការ ពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និង (៤)ការលើកកម្ពស់ និងការ ពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ជាការសម្រេចបានគួរឱ្យកត់សម្គាល់ លើការងារកំណែទម្រង់នេះ ក្រសួងមុខងារសាធារណៈ ក្នុងសន្និបាតបូកសរុបការងារកន្លងទៅរបស់ខ្លួន ក៏បានលើកឡើងពីការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ បានចំនួន ៥៣លើក ដោយជ្រើសរើសបានមន្ត្រីបានចំនួនជាង ៨ ០០០នាក់ ក្នុងការបំពេញការងារនៅក្រសួងស្ថាប័ន ចំនួន។ ការប្រឡង ដែលប្រកាន់ខ្ជាប់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការងារនេះ ទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលពេញចិត្តនឹងការប្រឡងដែលពឹងផ្អែកលើសមត្ថភាពចំណេះដឹងសុទ្ធសាធ។

ជាលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ នោះគឺការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងសន្និបាតកន្លងទៅដែរ ការវិភាគមុខងារ បានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ នាយកដ្ឋាន ចំនួន ២៦ រួចមកហើយ សម្រាប់ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នចំនួនដទៃទៀត។ ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕អត្ថបទ៖គឹមហុក   


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm