កងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់រុស្ស៊ី ធ្វើសមយុទ្ធនៅស៊ីបេរី ស្របពេលភាពតានតឹងជាមួយណាតូ

2026/04/03 09:06:50 pm        199

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ មេសា) ថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានធ្វើសមយុទ្ធនៅតំបន់ស៊ីបេរី ដែលពាក់ព័ន្ធនឹងចលនាបន្លំភ្នែកដើម្បីការពារក្បាលគ្រាប់នៃមីស៊ីលបាលិស្ទិកអន្តរទ្វីប Yars ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សមយុទ្ធនេះ កើតឡើងស្របពេលភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ នៅតែមានកម្រិតខ្ពស់។

ក្រសួងរុស្ស៊ីបន្តថា កងកម្លាំងបានអនុវត្តសកម្មភាពជាច្រើន រួមទាំងការប្រើប្រាស់បច្ចេកទេសបន្លំភ្នែក និងការលាក់បាំង ដើម្បីបិទបាំងចលនានៃប្រព័ន្ធមីស៊ីលបាញ់ចេញពីដីមួយនេះ នៅក្នុងសមរភូមិ។ ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានផ្ដោតលើការការពារប្រព័ន្ធមីស៊ីលចល័ត នៅពេលកំពុងធ្វើដំណើរ និងនៅតាមទីតាំងឈរជើងរបស់យុទ្ធោបករណ៍ទាំងនោះ។ កងកម្លាំងរុស្ស៊ី ក៏បានហាត់សមឆ្លើយតប ដោយនិម្មិតការវាយប្រហាររបស់សត្រូវ និងការទប់ទល់នឹងអាវុធវាយប្រហារតាមអាកាសផងដែរ។ ក្រសួងការពារជាតិរុស្ស៊ី មិនបានរាយការណ៍ពីការបាញ់បង្ហោះមីស៊ីលណាមួយនោះទេ។

រុស្ស៊ី តែងតែរៀបចំសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនជាទៀងទាត់ ដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងដើម្បីផ្ញើសារព្រមានទៅកាន់លោកខាងលិច ក្នុងអំឡុងពេលដែលមានភាពតានតឹងខ្លាំងជាមួយគូប្រជែងរបស់ខ្លួនគឺសម្ព័ន្ធយោធាណាតូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៊ីបាននិយាយថា ខ្លួននឹងឆ្លើយតបវិញ ប្រសិនបើណាតូ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីហ្វាំងឡង់ ដោយអះអាងថា ទង្វើបែបនេះនឹងធ្វើឱ្យរុស្ស៊ី «កាន់តែងាយរងគ្រោះ»។ រីឯរដ្ឋាភិបាលហ្វាំងឡង់វិញ បានចាប់ផ្ដើមធ្វើវិសោធនកម្មជាប្រវត្តិសាស្ត្រនៃច្បាប់ថាមពលនុយក្លេអ៊ែរឆ្នាំ១៩៨៧របស់ខ្លួន ដែលរហូតមកដល់ពេលនេះ បានហាមឃាត់យ៉ាងតឹងរ៉ឹងនូវការនាំចូល និងការរក្សាទុកគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីរបស់ហ្វាំងឡង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm