ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយ​គ្រឿង​ទេសកំពត

2026/04/03 09:21:05 pm        221

ក្នុងស្មារតីអបអរសាទររសជាតិបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និង​រស​ជាតិ​ក្នុង​ស្រុក​) ភោជនីយដ្ឋាន Yi Sang ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែល​ទើប​នឹង​សម្ពោធ​ថ្មី​ៗ​នេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនេះ គឺជាការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​សិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែល​កសិកម្ម​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក​របស់​ប្រទេស​កម្ពុជា។

តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិ​ការណ៍នេះបានបង្ហាញនូវមុខម្ហូប "ឌីមសាំ" កែច្នៃយ៉ាងសម្រិតសម្រាំង ដោយ​បញ្ចូល​នូវ​ម្រេច​កំពត​ដែល​មា​នម៉ាកសម្គាល់ភូមិសាស្ត្រ និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំង​បាយ​ជូរ​អន្តរជាតិ​គុណ​ភាពខ្ពស់។

នៅក្នុងកម្មវិធី កាលពីរាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក លូ ម៉េង សហស្ថាបនិក និង​ជាអគ្គនាយកក្រុមហ៊ុន Almond Hospitality បានលើកឡើងថា Caគោលដៅ គឺ​ចង់​ឱ្យ​ប្រាកដ​ថា ​ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ។ តាមរយៈ​ការ​បញ្ជ្រាប​គ្រឿង​ទេស​លំដាប់ពិភពលោករបស់ La Plantation ជាមួយមរតកម្ហូបកាតាំងរបស់ Yi Sang បាន​បង្កើតជាកិច្ចសន្ទនាមួយ រវាងវប្បធម៌ពីរខុសគ្នា។ លោកបានបន្តថា La Plantation បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការផលិតគ្រឿងទេស ប្រកបដោយចីរភាពក្នុងខេត្តកំពត។ ភាព​ជា​ដៃ​គូ​ជា​មួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដានៃសិល្បៈចម្អិនម្ហូប គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ «Terroir» ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ច មក​ពីជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និង​ទេសចរណ៍​ និងតំណាងមក​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោផងដែរ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ បានចូលរួមបទ​ពិសោធន៍​នៃ​រសជាតិច្នៃប្រឌិតនេះ។ សូមបញ្ជាក់ថា Yi Sang ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួម​បញ្ចូល​រស​ជាតិ​ខ្មែរ និងការទទួលខុសត្រូវសង្គម។ ដោយឡែក La Plantation: មានទីតាំងនៅខេត្តកំពត ជា​សហ​គ្រាស​ដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេស​ក្នុង​ស្រុក​តាម​រយៈ​ការ​ដាំ​ដុះ​តាម​បែប​សរីរាង្គ និងកសិទេសចរណ៍៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm