មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា

2026/04/03 09:31:09 pm        327

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​គណៈ​កម្មការ​អត្ត​ពលិក​កម្ពុជា បានជំរុញគ្រូបង្វឹក និងអត្តពលិកទាំងអស់ ស្វែងយល់រាល់ចំណេះដឹង ពាក់​ព័ន្ធ​នឹង​វិទ្យា​សាស្ដ្រកីឡា ដើម្បីលើកកម្ពស់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធ សុវត្ថិភាព ចៀស​វាង​នូវ​បញ្ហា​គ្រោះ​ថ្នាក់ផ្សេងៗ។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកីឡា ជូនដល់គ្រូបង្វឹក និង​អត្ត​ពលិកមកពីសហព័ន្ធកីឡាជាតិ ស្របពេលយុទ្ធនាការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា បាន​ចាប់​ផ្ដើម​នៅដើមខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមមានប្រសាសនន៍ថា វិទ្យាសាស្ដ្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹក និង​អត្ត​ពលិក​គ្រប់​រូប ដែលត្រូវយកចិត្តទុកដាក់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បី​ពង្រីក​ចំណេះ​ដឹងជួយឲ្យការបង្ហាត់ ក៏ដូចជាការហ្វឹកហាត់ ក្នុងន័យលើកកម្ពស់សមត្ថភាព និង​ប្រសិទ្ធ​ភាព ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ នាពេលខាងមុខ។

ឯកឧត្តមបន្ដថា ក្រសួងមានបំណងរៀបចំឲ្យបានញឹកញាប់ ពោលគឺអាចធ្វើឡើងជារៀងរាល់ខែ ដើម្បី​បញ្ជ្រាប​ចំណេះដឹងពីភាពទូលំទូលាយនៃវិទ្យាស្ត្រកីឡាឲ្យគ្រូបង្វឹក និងអត្តពលិក​កម្ពុជា​មាន​ចំណេះ​ដឹង​កាន់តែប្រសើរបន្តិចម្តងៗ ព្រោះការរៀបចំតែម្តង មិនអាចធ្វើឲ្យ​សិក្ខា​កាម​ចាប់​បាន​ទាំង​អស់​នោះ​ទេ។ ដូច្នេះតាមរយៈការរៀបចំវគ្គនេះ នឹងអាចជួយបង្កើន​ប្រសិទ្ធ​ភាព​ហ្វឹក​ហាត់​កាន់​តែ​ប្រសើរ ​ដោយការពារនូវសុវត្ថិភាពកំឡុងពេលហ្វឹកហាត់ ចៀសវាងនូវបញ្ហារបួសផ្សេងៗ។

សូម​បញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្ដីពីវិទ្យាស្ត្រកីឡានេះ មានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនីចូលរួមចំនួន ១១២នាក់ មកពី ៤០សហព័ន្ធកីឡាជាតិ ដោយមានការចូលរួមពីវាគ្មិន ដែល​ជាជំនាញការអន្ដរជាតិមានបទពិសោធន៍ជាង ១៥ឆ្នាំទៀតផង៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm