UN៖ មនុស្ស ៥,៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និង ១៣,៣ លាននាក់ ប្រឈមនឹងអសន្តិសុខស្បៀង នៅស៊ីរី

2026/04/03 10:09:33 pm        58

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ីរី នៅតែបន្តប្រឈមនឹងវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដោយមានមនុស្សប្រហែល ៥,៥ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលមនុស្ស ១៣,៣ លាននាក់ កំពុងជួបប្រទះអសន្តិសុខស្បៀង ក្នុងនោះមនុស្ស ៧,២លាននាក់ កំពុងខ្វះខាតធ្ងន់ធ្ងរ។  

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ និងលោក Alexander De Croo អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍UN បានចូលរួមជាមួយមន្ត្រីការបរទេសស៊ីរី លោក Qutaiba Qadish ក្នុងការអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិជាបន្តបន្ទាប់សម្រាប់ប្រទេសស៊ីរី។

លោក Fletcher បាននិយាយថា ប្រទេសស៊ីរីមានវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបានព្រមានថា ស្ថានភាពមនុស្សធម៌នៅតែធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមជាងមួយទសវត្សរ៍។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្ស ១៥,៦ លាននាក់ នៅក្នុងប្រទេសស៊ីរី ត្រូវការជំនួយមនុស្ស    ធម៌ នៅឆ្នាំនេះ។

លោក Fletcher ក៏បានចង្អុលបង្ហាញផងដែរថា ការកាត់បន្ថយមូលនិធិសកល កំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅទូទាំងពិភពលោក។

លោកបានថ្លែងថា៖«យើងកំពុងប្រឈមនឹងវិបត្តិហិរញ្ញប្បទានជាបន្តបន្ទាប់ទូទាំងពិភពលោក» ដោយលើកឡើងពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ «យើងកំពុងឆ្លើយតបដោយការផ្តល់អាទិភាពកាន់តែខ្លាំង»។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ការឆ្លើយតបផ្នែកមនុស្សធម៌ជារួម នៅឆ្នាំ ២០២៦ នឹងត្រូវការថវិកាជិត ២,៩ ពាន់លានដុល្លារអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm