មនុស្ស ៨នាក់ ស្លាប់ និង ជាង ៩០នាក់ រងរបួស ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើស្ពានអ៊ីរ៉ង់

2026/04/03 10:11:46 pm        95

យ៉ាងហោចណាស់មានជនស៊ីវិល ៨នាក់ បានស្លាប់ និង ៩៥នាក់ ផ្សេងទៀត រងរបួស ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើស្ពានមួយ នៅខេត្ត Alborz ភាគខាងជើងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។

យោងតាមរបាយការណ៍ ស្ពាន B1 ដែលមានទីតាំងនៅរដ្ឋធានី Karaj នៃខេត្តនេះ គឺជាស្ពានមួយ ក្នុងចំណោមស្ពានខ្ពស់បំផុតនៅមជ្ឈិមបូព៌ា និងជាគម្រោងដ៏ធំបំផុតនិងចំណាយប្រាក់ច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។ ស្ពាននេះ ត្រូវបានវាយប្រហារដោយមីស៊ីលពីរលើក កាលពីថ្ងៃព្រហស្បតិ៍។

IRNA បានដកស្រង់សម្តីលោក Qodratollah Seif អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនយោបាយ សន្តិសុខ និងសង្គមដែលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ មានប្រជាជននៅភូមិ Bileqan អ្នកដំណើរ និងក្រុមគ្រួសារដែលបានប្រមូលផ្តុំគ្នានៅតំបន់ក្បែរនោះសម្រាប់ទិវាធម្មជាតិ ដែលជាថ្ងៃឈប់សម្រាកប្រពៃណីអ៊ីរ៉ង់ ដែលប្រារព្ធឡើងនៅថ្ងៃបញ្ចប់នៃបុណ្យ Nowruz។

លោកបានបន្ថែមថា ពុំមានសកម្មភាពយោធានៅក្នុងតំបន់ជុំវិញស្ពានទេ ដោយសង្កត់ធ្ងន់ថា ស្ពាននេះ កំពុងត្រូវបានសាងសង់ និងគ្រោងនឹងសម្ពោធ នៅប៉ុន្មានថ្ងៃខាងមុខ។

លោក Seif បាននិយាយថា អ្នកដែលរងរបួសនៅក្នុងការវាយប្រហារ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះភ្លាមៗ ហើយពួកគេមួយចំនួន ត្រូវបានព្យាបាលទៅមន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm