មេដឹកនាំយោធាប៊ួគីណាហ្វាសូ និយាយថា ប្រទេសនេះ ត្រូវតែ «បំភ្លេច» លទ្ធិប្រជាធិបតេយ្យ

2026/04/03 10:17:23 pm        63

មេដឹកនាំយោធារបស់ប្រទេសនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនប៊ួគីណាហ្វាសូ ត្រូវតែ «បំភ្លេច»លទ្ធិប្រជាធិបតេយ្យ។  

លោកអនុសេនីយ៍ឯក Ibrahim Traore បានឡើងកាន់តំណែង ដោយធ្វើរដ្ឋប្រហារខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីផ្តួលរំលំរបបយោធាមួយផ្សេងទៀត ហើយបានបំបិទសំឡេងប្រឆាំងទាំងស្រុង ចាប់តាំងពីពេលនោះមក។

រដ្ឋាភិបាលយោធា បានរំលាយគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ កាលពីឆ្នាំមុន ហើយបន្ទាប់មកនៅក្នុងខែកុម្ភៈ សភាដឹកនាំដោយរបបយោធា បានរំលាយគណបក្សនយោបាយទាំងអស់ ដែលសកម្មភាពរបស់ពួកគេ ត្រូវបានផ្អាក ចាប់តាំងពីឆ្នាំ ២០២២។

លោក Traore បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ RTB ថា «ជាដំបូង យើងមិននិយាយអំពីការបោះឆ្នោតទេ»។

«ប្រជាជនត្រូវតែភ្លេចអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ មិនមែនសម្រាប់យើងទេ»។

ការផ្លាស់ប្តូរដែលបានបញ្ជាក់របស់ប្រទេសនេះ ទៅជាការគ្រប់គ្រងបែបប្រជាធិបតេយ្យ ដែលបានចាប់   ផ្តើមបន្ទាប់ពីរដ្ឋប្រហារលើកដំបូង ក្នុងខែមករា ឆ្នាំ ២០២២ ត្រូវបានគ្រោងនឹងបញ្ចប់ នៅខែកក្កដា ឆ្នាំ២០២៤។ 

ប៉ុន្តែរបបយោធានៅឆ្នាំនោះ បានសម្រេចចិត្តពន្យាររយៈពេលអន្តរកាល ៥ឆ្នាំ ដោយអនុញ្ញាតឲ្យលោក Traore បន្តគ្រប់គ្រងប្រទេសនេះ ដែលកំពុងរងការញាំញីដោយអំពើហិង្សារបស់ក្រុមជីហាដ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ ក្នុងរយៈពេលជិត ១០ឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm