នៅថ្ងៃទី២ និងទី៣ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានដំណើរការកិច្ចប្រជុំផែនការចុងក្រោយ (FPC) និងពិនិត្យទីតាំងនៃលំហាត់ហ្វឹកហ្វឺន CINBAX លើកទី២ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក ជាមួយនិង កងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌាដឹកនាំដឹកនាំដោយវរសេនីយ៍ឯក ជេន សាលីន (COL. SACHIN JAIN) ។
សមយុទ្ធទ្វេភាគី រវាងកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា និងប្រព្រឹត្តទៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។









